រាជធានីភ្នំពេញ៖ នាវេលាម៉ោង ១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម…
រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុមបាតុកររាប់ពាន់នាក់បា នប្រមូលផ្តុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងផ្សេងទៀតនៅទូទាំងសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៩មេសា ដើម្បីសម្ដែងការប្រឆាំង ចំពោះគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីការនិរទេស, ការបណ្តេញបុគ្គលិករដ្ឋាភិបាល, សង្រ្គាមនៅហ្គាហ្សា និងអ៊ុយក្រែន...។ នៅខាងក្រៅសេតវិមាន ក្រុមអ្នកតវ៉ាបានកាន់បដាទាមទារឱ្យប្រគល់អំណាចដល់បុគ្គលិក…
គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌ (FTC) បាននិយាយកាលពីថ្ងៃពុធថា តៃវ៉ាន់បានរារាំងការទិញអាជីវកម្ម Foodpanda ដែលមានតម្លៃ 950 លានដុល្លាររបស់ Uber Technologies នៅលើកោះនេះ ដោយសារតែមានការព្រួយបារម្ភថាវានឹងប្រឆាំងនឹងការប្រកួតប្រជែង។ Uber និង Foodpanda…
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម នៅថ្ងៃទី ២៥ មីនានេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ថ្លៃជ្រូករស់ក្នុងរង្វង់១ម៉ឺនរៀលគឺជាថ្លៃសមរម្យ ហើយអ្នកផ្គត់ផ្គង់សាច់ជ្រូកក៏ធ្លាប់បានទទួលប្រាក់ចំណេញច្រើន ក្នុងអំឡុងពេលដែលថ្លៃជ្រូករស់ថយចុះដោយសារមានការចិញ្ចឹមច្រើន។សេចក្តីបញ្ជាក់នេះ គឺធ្វើឡើងក្រោយពីក្រុមអាជីវករលក់សាច់ជ្រូកតាមផ្សារនានាក្នុងរាជធានីភ្នំពេញ សម្តែងក្តីបារម្ភ ការបន្តឡើងថ្លៃជ្រូករស់ពី ១១២០០៛ ក្នុង…
ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្ត បណ្តាលឱ្យមនុស្ស ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥…
ប៉ៃលិន៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដោយផ្ទាល់ជាមួយបងប្អូនពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចំនួន ២៦០នាក់…
រាជធានីភ្នំពេញ ៖ វិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងមណ្ឌលព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាបានចាត់ទុកថាជាបុណ្យជាតិដ៏សំខាន់ ។ ដោយនៅថ្ងៃ១៥កើត ខែពិសាខ ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់បានប្រសូត្រឡើងនៅលើភពផែនដី ហើយក៏ជាថ្ងៃដែលព្រះអង្គត្រាស់ដឹង និងជាថ្ងៃដែលទ្រង់ចូលបរិនិព្វានផងដែរ ។ ចាប់ពីពេលនោះមក សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ បានកំណត់យកថ្ងៃពេញបូណ៌មីនាខែវពិសាខនេះ…
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន IKEA ជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយ នៅក្នុងពិភពលោកដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអ៊ែត។ នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន IKEA មានប្រាក់ចំណូលរហូតដល់ទៅប្រមាណ ២៦.៥ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ២៩ពាន់លានដុល្លារ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍…
ប៉ៃលិន៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដោយផ្ទាល់ជាមួយបងប្អូនពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចំនួន ២៦០នាក់ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ក្រោមការយកចិត្តទុកដាក់យ៉ាងកក់ក្ដៅពីសំណាក់អាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវ…
(ភ្នំពេញ)៖ លទ្ធផលជំរឿនសត្វត្មាតនៅតាមទីតាំងអាហារដ្ឋានត្មាតទូទាំងប្រទេស បានកត់ត្រាចំនួនសត្វត្មាតសរុប ១៤៣ក្បាល ដែលជាលទ្ធផលខ្ពស់បំផុត បើគិតចាប់តាំងពីឆ្នាំ២០១៩ ខណៈសម្បុកសត្វត្មាតសរុបចំនួន ១៩សម្បុក ត្រូវបានរកឃើញ ធ្វើការអង្កេតតាមដាន និងការពារក្នុងអំឡុងឆ្នាំ២០២៤ ដែលជាលទ្ធផលកូនចំនួន ១៦ក្បាលបានញាស់ និងហើរចេញពីសម្បុកយ៉ាងជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះក៏បានបង្ហាញអំពីកត្តាប្រឈមមួយចំនួនដែលបានកើតឡើងចំពោះសត្វត្មាត។ ករណីបំពុលដែលធ្វើឡើងទៅលើសត្វស្រុក និងសត្វព្រៃនៅតែបន្តកើតមាននៅតាមទីតាំងសំខាន់ៗ ដែលមាននៅក្នុងរបាយសត្វត្មាតក្នុងឆ្នាំ២០២៤។ ខណៈដែរសត្វត្មាតដើរតួនាទីយ៉ាងសំខាន់ក្នុងការស៊ីសាកសពជាកាកសំណល់…
(ភ្នំពេញ)៖ ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច ហ៊ុន សែន បានស្នើឱ្យសហរដ្ឋអាមេរិកបន្តយកចិត្តទុកដាក់តាមដានទៅលើសកម្មភាពរបស់យោធាថៃដែលតែងតែរាយបន្លាលួសនៅតាមបន្ទាត់ព្រំដែន ដោយសម្ដេចចាត់ទុកថា ជាទង្វើបំពានលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់កន្លងមក។ ការលើកឡើងនេះ សម្តេច ហ៊ុន សែន បានអនុញ្ញាតឱ្យលោកស្រី Bridgette L.Walker ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សារការងារមួយចំនួន នាថ្ងៃទី៥ ខែកញ្ញានេះ នៅវិមានព្រឹទ្ធសភា។…
(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋចំនួន ២២៩គ្រួសារទទួលបានដី និង ១៧១គ្រួសារទៀតទទួលបានទាំងលំនៅឋាន និងដីកសិកម្មពីគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣(LASED III) ដែលដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការដឹកនាំគម្រោងបែងចែកដី…
(ភ្នំពេញ)៖ នៅក្នុងជំនួបជាមួយលោក Daouda Bitie ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូប្រចាំកម្ពុជា សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងថា ប្រទេសអ្នកមានមួយចំនួនមានសំណាង ដែលពួកគេបានកើតក្នុងប្រទេសអ្នកមាន ប៉ុន្តែមិនប្រាកដថា អ្នកទាំងនោះមានខួរក្បាលល្អជាងអ្នកក្រនោះទេ។ ជំនួបដែលធ្វើឡើងនៅវិមានព្រឹទ្ធសភា នៅថ្ងៃទី០៤ ខែកញ្ញានេះ សម្តេច ហ៊ុន សែន បានអនុញ្ញាតឲ្យលោក…
(ភ្នំពេញ)៖ ផលិតផលខ្មែររាប់ប្រភេទ គ្រោងនឹងដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ«ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក» ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ កម្មវិធីតាំងពិព័រណ៌នេះ ផ្ដួចផ្ដើមឡើងដោយសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា(FASMEC) ដែលមានរយៈពេល ៣ថ្ងៃប្រព្រឹត្តទៅនៅថ្ងៃទី១១ ១២ និងទី១៣…
Sign in to your account