ភេសជ្ជៈតែធម្មជាតិ គឺមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ប៉ុន្តែ ភេសជ្ជៈតែដែលផ្សំបន្ថែមនូវជាតិកាហ្វេអ៊ីន និងជាតិស្ករនៅក្នុងបរិមាណច្រើនពេក គឺមិនល្អសម្រាប់ឱ្យក្មេងទទួលទាននោះទេ។

១.តើតែមានអត្ថប្រយោជន៍អ្វីខ្លះដល់កុមារ?
យោងតាមវេជ្ជបណ្ឌិត Cidny Gellner នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល យូថា (University of Utah Health Sciences)បានលើកឡើងថា «ការទទួលទានភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីនច្រើន អាចបណ្តាលឱ្យកុមារមានបញ្ហាបាន»។ ប៉ុន្តែ ការហ្វេអ៊ីន ក៏ជាឱសថមួយប្រភេទប្រើសម្រាប់បញ្ចុះនោម ពេលក្មេងមានអាការៈទល់នោមបានផងដែរ។ ម្យ៉ាងទៀត លោកអ្នកអាចទទួលទានតែធម្មជាតិ ( herbal tea) ជំនួសតែដែលមានជាតិកាហ្វេអ៊ីនបាន។ ទោះបីជាយ៉ាងណាក៏ដោយ លោកអ្នកត្រូវប្រាកដថា គ្រឿងផ្សំរបស់តែមិនមានផលប៉ះពាល់ដល់ក្មេង។២.តើកុមារអាយុប៉ុន្មានទើបអាចចាប់ផ្ដើមទទួលទានតែបាន?
មិនមានការសិក្សាណាមួយដែលបញ្ជាក់ឱ្យច្បាស់ថា តើកុមារអាយុប៉ុន្មានអាចទទួលទានតែបាននោះទេ? បើលោកអ្នកផ្តល់ឱ្យពួកគេទទួលទានតែ មិនលើសពីកម្រិតនៃជាតិកាហ្វេអ៊ីនដែលបានកំណត់ទេ គឺមិនមានហានិភ័យអ្វីគួរឱ្យកត់សម្កាល់នោះឡើយ។
អត្ថបទគួរអាន៖ ក្រោយដឹងហេតុផលទាំង៥នេះ ជឿថាឪពុកម្តាយនឹងលែងឱ្យកូនៗញ៉ាំទឹកក្រូចមិនខាន
ក្រុមអ្នកជំនាញផ្នែកសុខភាពកុមារនៅសហរដ្ឋអាមេរិក (The American Academy of Pediatrics) បានណែនាំថា កុមារ និងមនុស្សជំទង់ គួរតែមានការប្រុងប្រយ័ត្នចំពោះការទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដូចជា តែ និងកាហ្វេ ជាដើម។ ក្រុមអ្នកជំនាញទាំងនោះ បានឱ្យដឹងថា ក្មេងមានអាយុចន្លោះពី១២ ទៅ១៨ឆ្នាំ អាចទទួលជាតិកាហ្វេអ៊ីនប្រមាណ១០០មីលីក្រាម ក្នុងមួយថ្ងៃ។ ប៉ុន្តែ សម្រាប់កុមារដែលមានអាយុក្រោម១២ឆ្នាំ គឺមិនមានសុវត្ថិភាពទេ។
អត្ថបទគួរអាន៖ ប្រភេទអាហារមានសារធាតុចិញ្ចឹម ល្អចំពោះសុខភាពកុមារអាយុ៣ឆ្នាំ

៣.តើតែមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់កុមារ?
តែដែលមានផ្ទុកជាតិកាហ្វេអ៊ីនត្រឹមតែមួយពែង អាចផ្ដល់អត្ថប្រយោជន៍តិចតួចបំផុតសម្រាប់កុមារ៖
• អាចជួយបញ្ចុះកម្ដៅកុមារបាន
• អាចកាត់បន្ថយការឈឺរាងកាយ និងឈឺពោះបាន
• ជួយរារាំងជំងឺក្អក និងផ្ដាសាយបាន
• អាចជួយបំពេញជាតិទឹក និងរារាំងការឆ្លងមេរោគបាន
៤.ផលប៉ះពាល់ផ្សេងៗសម្រាប់កុមារ
ការទទួលទានតែច្រើនហួសកម្រិត អាចបណ្តាលឱ្យមានផលប៉ះពាល់ចំពោះកុមារ ដូចខាងក្រោម៖
•ជាតិកាហ្វេអ៊ីនក្នុងតែ អាចបណ្តាលឱ្យមានផលប៉ះពាល់ដល់ការលូតលាស់ និងការគេងរបស់កុមារ។
•យោងតាមការស្រាវជ្រាវមួយបានរកឃើញថា កុមារទទួលទានតែ ឬកាហ្វេទៀងទាត់ពេកអាចបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែម។
•ការទទួលទានជាតិកាហ្វេអ៊ីន និងជាតិស្ករច្រើនពេក អាចធ្វើឱ្យកុមារធាត់។
•ការទទួលទានជាតិកាហ្វេអ៊ីនលើសកម្រិត អាចធ្វើឱ្យបាត់បង់ទំនួលខុសត្រូវ និងមានស្មារតីច្របូកច្របល់។
•ការទទួលទានតែ ដែលមានជាតិកាហ្វេអ៊ីនច្រើន ប្រឈមនឹងការកើតជំងឺបេះដូង ពុកធ្មេញនិងនិងជំងឺទឹកនោមផ្អែមប្រភេទទី២។
អត្ថបទគួរអាន៖ ទឹកដោះគោសណ្តែកសៀង មានផ្ទុកនូវសារធាតុចិញ្ចឹមយ៉ាងសម្បូរបែប ល្អសម្រាប់សុខភាពកុមារ
៥.ជម្រើសភេសជ្ជៈដ៏ល្អសម្រាប់សុខភាពកុមារ
ជំនួសដោយការទទួលទានតែ កុមារគួរតែជ្រើសរើសភេសជ្ជះសុខភាព ដូចជា ទឹកផ្លែឈើស្រស់ ទឹកដោះគោ ឬភេសជ្ជៈដែលមិនមានបន្ថែមជាតិស្ករ។ ព្រោះភេសជ្ជះទាំងនេះ អាចជួយបំពេញជាតិទឹក និងផ្ដល់សារធាតុចិញ្ចឹមសំខាន់ដល់រាងកាយកុមារ។ ទោះបីជាយ៉ាងណាក៏ដោយ ការទទួលទានតែម្ដងម្កាលក៏មិនអាចបង្កគ្រោះថ្នាក់ដែរ៕
ប្រែសម្រួលដោយ៖ ស៊ីន សុភាព
ov0tz2
p853oe
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article. https://accounts.binance.com/fr-AF/register-person?ref=JHQQKNKN