Don't Miss
ខេត្តបាត់ដំបង! យុវជន០២នាក់បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកនៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្លូវប្រសព្វហាយវេរ ស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកនិចពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1CU-6551 បើកបរដោយយុវជនម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីត្បូងទៅជើង ចំណែករថយន្តម៉ាក ហៃឡិនឌ័រ ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខបន្ទាយមានជ័យ 2A-7796 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្តាលអោយយុវជនទាំងពីរនាក់រងរបួសធ្ងន់ ចំណែកម៉ូតូខូចខាតយ៉ាងដំណំ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យនាំយករថយន្តសង្រ្គោះមកដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។
(ភ្នំពេញ)៖ ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច ហ៊ុន សែន បានស្នើឱ្យសហរដ្ឋអាមេរិកបន្តយកចិត្តទុកដាក់តាមដានទៅលើសកម្មភាពរបស់យោធាថៃដែលតែងតែរាយបន្លាលួសនៅតាមបន្ទាត់ព្រំដែន ដោយសម្ដេចចាត់ទុកថា ជាទង្វើបំពានលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់កន្លងមក។ ការលើកឡើងនេះ សម្តេច ហ៊ុន សែន បានអនុញ្ញាតឱ្យលោកស្រី Bridgette L.Walker ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា…
(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋចំនួន ២២៩គ្រួសារទទួលបានដី និង ១៧១គ្រួសារទៀតទទួលបានទាំងលំនៅឋាន និងដីកសិកម្មពីគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣(LASED III) ដែលដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក ហ៊ាន…
(ភ្នំពេញ)៖ នៅក្នុងជំនួបជាមួយលោក Daouda Bitie ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូប្រចាំកម្ពុជា សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងថា ប្រទេសអ្នកមានមួយចំនួនមានសំណាង ដែលពួកគេបានកើតក្នុងប្រទេសអ្នកមាន ប៉ុន្តែមិនប្រាកដថា អ្នកទាំងនោះមានខួរក្បាលល្អជាងអ្នកក្រនោះទេ។ ជំនួបដែលធ្វើឡើងនៅវិមានព្រឹទ្ធសភា នៅថ្ងៃទី០៤…
(ភ្នំពេញ)៖ ផលិតផលខ្មែររាប់ប្រភេទ គ្រោងនឹងដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ«ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក» ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ កម្មវិធីតាំងពិព័រណ៌នេះ ផ្ដួចផ្ដើមឡើងដោយសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង…
(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោងរយៈពេល ៨ខែឆ្នាំ២០២៥នេះ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,២ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៥០%…
Sign in to your account