ខេត្តបាត់ដំបង! យុវជន០២នាក់បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកនៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្លូវប្រសព្វហាយវេរ ស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកនិចពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1CU-6551 បើកបរដោយយុវជនម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីត្បូងទៅជើង ចំណែករថយន្តម៉ាក ហៃឡិនឌ័រ ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខបន្ទាយមានជ័យ 2A-7796 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្តាលអោយយុវជនទាំងពីរនាក់រងរបួសធ្ងន់ ចំណែកម៉ូតូខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យនាំយករថយន្តសង្រ្គោះមកដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។

