ខេត្តបាត់ដំបង៖ នៅថ្ងៃទី12 ខែមេសា ឆ្នាំ2025 វេលាម៉ោ17 :15នាទី ដោយទទួលបានការណែនាំ របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានគរបាលស្រុកគាស់ក្រឡ បង្រ្កាបករណីគ្រឿងញៀន 01 ករណី។


ករណីខាងលើនេះស្ថិតនៅចំណុចភូមិគោកត្រុំ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន 01ករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន01 នាក់ : ឈ្មោះ រិន បូរ៉ា ភេទប្រុស អាយុ31ឆ្នាំ មានទីលំនៅ ភូមិគោកត្រុំ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន ÷
-ម្សៅក្រាមពណ៍សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន01ថង់ សង្ស័យមានសារធាតុញៀន
-ទូរស័ព្ទដៃ 01 គ្រឿង ( ចាស់ )
-ម៉ូតូចំនួន 01 គ្រឿង ម៉ាក YAMAHA EXCITER ពណ៍ខ្មៅ គ្មានផ្លាកលេខ លេខតួនិងម៉ាស៊ីនG3D4E-294868 ។
ឆ្លងតាមចម្លើយសារភាពជនសង្ស័យ ឈ្មោះ រិន បូរ៉ា និងដោយមានការអនុញ្ញាតិពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង សមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យ 01នាក់ ទៀត នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង 17 និង55នាទី នៅចំណុចភូមិផ្អៀង ឃុំកកោះស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ជនសង្ស័យឈ្មោះ នឹម ចាន់ធី ហៅធុយ ភេទប្រុស អាយុ 37ឆ្នាំ មានទីលំនៅ ភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
+វត្ថុតាងចាប់យកបានរួមមាន ÷ម្សៅក្រាមពណ៍សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន01ថង់ សង្ស័យមានសារធាតុញៀន, ទូរស័ព្ទដៃ 01 គ្រឿង
ក្រោយធ្វើការសាកសួររួចកម្លាំងយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញអនុវត្តតាមនីតិវិធីបន្តទៀត ៕

