កម្ពុជារកចំណូលបានជាង១៦០លានដុល្លារ ពីការលក់អង្ករ​ ត្រឹមតែរយះពេល៣ខែដំបូងដើមឆ្នាំ២០២៥នេះ

Vuthy Yous
0 Min Read

រាជធានីភ្នំពេញ៖ រយៈពេល៣ខែដំបូង គឺពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករទៅបណ្តាប្រទេសនានាលើពិភពលោក សរុបជាង២១ម៉ឺនតោន កើនឡើងជាង៤ម៉ឺនតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជាចេញផ្សាយកាលពីថ្ងៃទី១១មេសា ឆ្នាំ២០២៥។

របាយការណ៍របស់សហព័ន្ធស្រូវអង្ករដដែល បានឱ្យដឹងថា អង្ករដែលបាននាំចេញជាង២១តោននេះ គិតជាទឹកប្រាក់សរុបជាង១៦០លានដុល្លារ។ អង្ករទាំងអស់បាននាំចេញទៅ៥៥គោលដៅ និង៤៧ក្រុមហ៊ុនផ្សេងៗគ្នានៅទូទាំងពិភពលោក ពោលគឺទៅ២៥ប្រទេសនៅទ្វីបអឺរ៉ុប, ២៤ប្រទេសនៅអាហ្វ្រិក និងមជ្ឈិមបូព៌ា, ៤ប្រទេសសមាជិកអាស៊ាន, និង១ទៀតប្រទេសចិន។ ដោយឡែក ប្រភេទអង្ករដែលនាំចេញបានច្រើនជាងគេជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទ បន្ទាប់មកប្រភេទអង្ករគ្រាប់វែង អង្ករសរីរាង្គ និងប្រភេទផ្សេងៗ។

ក្នុងនោះ​ ចំនួនអង្ករដែលបាននាំចេញក្នុងត្រីមានទី១ ឆ្នាំ២០២៥ បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ មានការកើនឡើងប្រមាណជាង,៤ម៉ឺនតោន ខណៈឆ្នាំ២០២៤ នាំចេញបានត្រឹមតែជាង,៦ម៉ឺនតោន សរុបទឹកប្រាក់បានជាង១២៣លានដុល្លារប៉ុណ្ណោះ។ គួរបញ្ជាក់ថា អង្ករនៅតែជាផលិតផលកសិកម្មឈានមុខគេ សម្រាប់ជំរុញវិស័យសេដ្ឋកិច្ចកម្ពុជា ហើយកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្ករកម្ពុជា ក៏ត្រូវបានប្រកាសថា ជាប់លេខ១ លើពិភពលោកផងដែរ៕

Share This Article