ជនសង្ស័យម្នាក់ត្រូវបានដោះលែង និងពីរនាក់ទៀតត្រូវបានតុលាការចោទពីបទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស

Vuthy Yous
2 Min Read

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៥នេះ ជនសង្ស័យ​ ៣នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់​ព័ន្ធ​ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស ក្នុង​នោះ​មាន​ជនសង្ស័យ​ ២នាក់ ​ជា​ជន​ដៃដល់ ប្រើ​កាំបិត​បុ័ងតោ​ កាប់​ប្លន់​ម៉ូតូ​ជន​រង​គ្រោះ និង​ម្នាក់​ជាប់​ពាក់​ព័ន្ធ​ទទួលផល​ចោរកម្ម។ ប៉ុន្តែ​ក្រោយ​ពី​បញ្ចប់​បើក​ការ​ស៊ើបសួរ ​តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​តែ​ជន​ស​ង្ស័យ ​២នាក់​ទេ ម្នាក់​ដោះ​លែ​ងឲ្យ​ទៅ​ផ្ទះ​វិញ ។

បើ​តាម​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៥នេះ បាន​ឲ្យ​ដឹង​ថា “​ករណី​ខាងលើ ត្រូវ​បាន​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ​ឈ្មោះ វ៉ា​ន់ ផានិត និង​ឈ្មោះ សឿ​ន អាណា​ន់ ព្រមទាំង​បក្ខពួក​ ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា ៣៥៣ និង​មាត្រា ៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ ។ ដោយឡែក ​ឈ្មោះ លឹ​ម ធា​រិ​ទ្ធ ដែល​ពុំ​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ទោស ហើយ​ទទួល​បញ្ចាំ​ដោយ​ពុំ​ដឹង​ថា ​ជា​ទ្រព្យ​បាន​ពី​បទឧក្រិដ្ឋ ឬ​ម​ជ្ឈឹ​ម ត្រូវ​បាន​តំណាង​អយ្យកា​រ ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៥ កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល និង​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ធ្វើការ​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ​ចំនួន​០៣នាក់ ចាប់​យក​រថយន្ត​ ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព និង​ម៉ូតូ​របស់​ខ្លួន​រង​គ្រោះ ពាក់ព័ន្ធ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិ.ង្សា ​(​ប្រើ​អាវុធ​ខ្លី​ជ័រ​.​ក្លែងក្លាយ​) ភ្ជង់​គំរាម និង​កាំបិតប៉័ងតោ​ ចំនួន​០២​ដើម កាប់​លើ​ជន​រង​គ្រោះ​ តែ​មិន​ត្រូវ ដោយ​ប្លន់​យក​ម៉ូតូ ​ចំនួន​០២​គ្រឿង ៖ មួយ​គ្រឿង ​ម៉ាក​ហុងដា​ប៊ីត ពណ៌​ខៀវ សេរី​ឆ្នាំ​២០២៤ ពាក់​ផ្លា​ក​លេខ កណ្តាល 1AS-8756 និង​មួយ​គ្រឿង​ទៀត ​ម៉ាក​ស៊ុ​យហ្ស៊ុ​យ​គី​និ​ច ពណ៌លឿង សេរី​ឆ្នាំ​២០២០ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1IA-2135 , ​ខ្សែ​ក​ផ្លា​ក​ទី​ន​ចំនួន​០២ ខ្សែ , ​ទូរ​សព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​អ៊ិ​ច ចំនួន ០១ គ្រឿង ​និង​ទូរ​សព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១២ ចំនួន​០១ គ្រឿង ដែលបានប្រព្រឹត្ត​នៅ​ចំណុច​វាលស្រែ ផ្លូវលំ ភូមិ​ត្រពាំង​អា​រ័ក្ស សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​១៤ និង​៤០ នាទី​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៥ ។

ករណី​ខាងលើ​នេះ​ សមត្ថ​កិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​០៣នាក់ ៖
១. ​ឈ្មោះ សឿ​ន អាណ​ន់ ហៅ ន​ន់ ភេទ​ប្រុស អាយុ​២១ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ ផ្លូវ​បេតុង ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ​ ​រាជធានី​ភ្នំពេញ ។
២. ​ឈ្មោះ វ៉ា​ន់ ផានិត ហៅ នី​ត​ ​ភេទ​ប្រុស អាយុ​២១ឆ្នាំ មុខរបរ កម្មករ​សំណង់ មាន​ទីលំនៅ ផ្លូវ​បេតុង ភូមិ​សាមគ្គី​៥ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។
៣. ​ឈ្មោះ លឹ​ម ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣១ ឆ្នាំ​មុខរបរ លក់ដូរ ទីលំនៅ​ផ្ទះ​លេខ​៨៤ ផ្លូវ​បេតុង ភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ (​ត្រូវ​បាន​ដោះ​លែង​) ។

ដកហូត​វត្ថុ​តាង​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ៖
-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ខ្មៅ សេរី​ឆ្នាំ​២០១៧ មួយ​គ្រឿង​ពាក់​ផ្លា​ក​លេខ កំពង់ចាម 1U-5680 ។
-រថយន្ត​ម៉ាក LEXUS CT200H ពណ៌ សូកូឡា សេរី​ឆ្នាំ​២០១១ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BZ-6071 មួយ​គ្រឿង ។
-ទូរ​សព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន ១១ ប្រូ​ម៉េ​ក ពណ៌ ខ្មៅ ០១ គ្រឿង ។
និង​ចាប់​យក​ភស្តុ​តាង​ម៉ូតូ​ជន​រង​គ្រោះ​ចំនួន​០២ គ្រឿង ។

ជន​រង​គ្រោះ​ក្នុង​អំពើ​ប្លន់​នោះ​មាន ២នាក់ ម្នាក់​ឈ្មោះ ស.រ.ត.ន ភេទ​ប្រុស អាយុ​១៩ឆ្នាំ មុខរបរនិស្សិត មាន​ទីលំនៅ ផ្លូវលំ ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ និង​ម្នាក់​ឈ្មោះ ត.ប​.ផ ភេទស្រី ​អាយុ​១៦ ឆ្នាំ មុខរបរសិស្ស មាន​ទី​លំ នៅផ្ទះ​ផ្លូវលំ ភូមិ​ទន្លាប់ ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំ រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕

Share This Article