ពិភពលោក

ដើម្បីឆ្លើយតបនឹងហានិភ័យពន្ធរបស់អាម៉េរិក កូរ៉េខាងត្បូងគ្រោងបោះទុន៤,៩ពាន់លានដុល្លារបន្ថែមលើឧស្សាហកម្មបន្ទះឈីប​

រដ្ឋធានីសេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងវិនិយោគបន្ថែមចំនួន ៤,៩ពាន់លានដុល្លារអាម៉េរិកនៅក្នុងឧស្សាហកម្មបន្ទះឈីបរបស់ខ្លួន ដោយសារតែកំណើននៃភាពមិនច្បាស់លាស់ជុំវិញពន្ធរបស់សហរដ្ឋអាម៉េរិក។ ក្រសួងហិរញ្ញវត្ថុបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ផែនការវិនិយោគសារពើពន្ធដ៏ខ្លាំងក្លាមួយត្រូវបានរៀបចំឡើងដើម្បីជួយក្រុមហ៊ុនក្នុងស្រុករុករកបញ្ហាប្រឈមដែលកំពុងកើនឡើងនៅក្នុងការប្រណាំងក្នុងឧស្សាហកម្មបន្ទះឈីបពិភពលោក ដោយបន្ថែមថា កញ្ចប់ជំនួយបន្ទះឈីបរបស់ប្រទេសនឹងកើនឡើងចំនួន៤,៩ពាន់លានដុល្លារ។ កូរ៉េខាងត្បូង គឺជាប្រទេសនាំចេញដ៏សំខាន់មួយទៅកាន់សហរដ្ឋអាម៉េរិក ហើយឧស្សហកម្មបន្ទះឈីប និងរថយន្តដ៏មានឥទ្ធិពលរបស់ខ្លួននឹងរងទុក្ខយ៉ាងខ្លាំងនៅក្រោមពន្ធគយ២៥ ភាគរយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ប្រទេសកូរ៉េខាងត្បូង គឺជាជម្រករបស់ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំធំជាងគេបំផុតរបស់ពិភពលោក Samsung និងអ្នកផ្គត់ផ្គង់បន្ទះឈីបអង្គចងចាំធំជាងគេគឺ SK…

Vuthy Yous

តៃវ៉ាន់អះអាងថា អាចចរចាជាមួយអាម៉េរិកគ្រប់ពេលវេលាលើពន្ធគយ

ក្រុងតៃប៉ិ៖ រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ លោក លីន ឈាឡុង (林佳龍) បានអះអាងនៅថ្ងៃអង្គារទី៨ ខែមេសានេះថា តៃវ៉ាន់អាចមានកិច្ចចរចាជាមួយសហរដ្ឋអាម៉េរិកនៅពេលណាក៏បាន លើបញ្ហាពន្ធគយនេះ ខណៈទីផ្សារភាគហ៊ុនរបស់កោះនេះបានដាំក្បាលចុះ ដោយសារការភ័យខ្លាចនៃវិបត្តិពាណិជ្ជកម្ម។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រៅសភាតៃវ៉ាន់ លោក លីន បានលើកឡើងថា តៃវ៉ាន់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជជែកចរចាអំពីបញ្ហាជាច្រើនជាមួយសហរដ្ឋអាម៉េរិក រួមទាំងការវិនិយោគ និងការទិញទំនិញពីប្រទេស…

admin

បាតុករ​រាប់​ពាន់​នាក់​ប្រមូលផ្តុំគ្នាធ្វើ​បាតុកម្ម​ប្រឆាំង​លោកត្រាំ នៅ​ទូទាំង​សហរដ្ឋ​អាម៉េរិក

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុមបាតុកររាប់ពាន់នាក់បា នប្រមូលផ្តុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងផ្សេងទៀតនៅទូទាំងសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៩មេសា ដើម្បីសម្ដែងការប្រឆាំង ចំពោះគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីការនិរទេស, ការបណ្តេញបុគ្គលិករដ្ឋាភិបាល, សង្រ្គាមនៅហ្គាហ្សា និងអ៊ុយក្រែន...។ នៅខាងក្រៅសេតវិមាន ក្រុមអ្នកតវ៉ាបានកាន់បដាទាមទារឱ្យប្រគល់អំណាចដល់បុគ្គលិក និងបញ្ឈប់ការបំពាក់អាវុធដល់អ៊ីស្រាអែលជាដើម។ បាតុករខ្លះបានស្រែកគាំទ្រជនចំណាកស្រុកដែលរដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំ បាននិរទេស ឬកំពុងព្យាយាមនិរទេស ខណៈពួកគេបានបង្ហាញពីសាមគ្គីភាពជាមួយបុគ្គលដែលបណ្តេញចេញពីរដ្ឋាភិបាលសហព័ន្ធ…

Vuthy Yous
- Advertisement -
Ad imageAd image