ពិភពលោក

បាតុករ​រាប់​ពាន់​នាក់​ប្រមូលផ្តុំគ្នាធ្វើ​បាតុកម្ម​ប្រឆាំង​លោកត្រាំ នៅ​ទូទាំង​សហរដ្ឋ​អាម៉េរិក

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុមបាតុកររាប់ពាន់នាក់បា នប្រមូលផ្តុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងផ្សេងទៀតនៅទូទាំងសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៩មេសា ដើម្បីសម្ដែងការប្រឆាំង ចំពោះគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីការនិរទេស, ការបណ្តេញបុគ្គលិករដ្ឋាភិបាល, សង្រ្គាមនៅហ្គាហ្សា និងអ៊ុយក្រែន...។ នៅខាងក្រៅសេតវិមាន ក្រុមអ្នកតវ៉ាបានកាន់បដាទាមទារឱ្យប្រគល់អំណាចដល់បុគ្គលិក និងបញ្ឈប់ការបំពាក់អាវុធដល់អ៊ីស្រាអែលជាដើម។ បាតុករខ្លះបានស្រែកគាំទ្រជនចំណាកស្រុកដែលរដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំ បាននិរទេស ឬកំពុងព្យាយាមនិរទេស ខណៈពួកគេបានបង្ហាញពីសាមគ្គីភាពជាមួយបុគ្គលដែលបណ្តេញចេញពីរដ្ឋាភិបាលសហព័ន្ធ…

Vuthy Yous

សង្គ្រាមពន្ធគយ និងពាណិជ្ជកម្ម បង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក

រដ្ឋធានីប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (ភាសាចិន៖ 习近平) បានលើកឡើងនៅថ្ងៃពុធទី២៣ ខែមេសានេះថា សង្គ្រាមពន្ធដារ និងពាណិជ្ជកម្មធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់ ប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក។ លោក ស៊ី បានកត់សម្គាល់ខាងលើនេះ ក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៊ីលហាម អាលីយ៉េវ…

Vuthy Yous

ត្រាំ បន្តដាក់ពន្ធ២៥ភាគរយលើការនាំរថយន្តចូលទីផ្សារអាម៉េរិក

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កាលពីថ្ងៃពុធទី២៦មីនា បានដាក់ពន្ធ២៥ភាគរយលើការនាំចូលរថយន្ត និងរថយន្តដឹកទំនិញធុនស្រាល ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ខណៈការប្រកាសក្តែងៗរបស់បុរសឥន្រ្ទីចំពុះដែករូបនេះ ប្រៀបបានទៅនឹងការផ្លុំរងើកភ្លើងសង្រ្គាមពាណិជ្ជកម្មពិភពលោកឱ្យឆាបឆេះកាន់តែខ្លាំងឡើង...។ ត្រាំ អះអាងនៅក្នុងព្រឹត្តិការណ៍មួយក្នុងការិយាល័យប្រធានាធិបតីថា៖«អ្វីដែលយើងនឹងធ្វើនោះ គឺដាក់ពន្ធ២៥ភាគរយសម្រាប់រថយន្តទាំងអស់ ដែលមិនត្រូវបានផលិតនៅក្នុងសហរដ្ឋអាម៉េរិក»។ ជាមួយគ្នា ប្រធានកម្មករផលិតរថយន្តអាម៉េរិក(UAW) លោក ស៊ន ហ្វេន (Shawn…

admin
- Advertisement -
Ad imageAd image