អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់បាន៩៥%, ចំណាយទឹកប្រាក់អស់ ១៦០០លានដុល្លារ នឹងបើកដំណើការក្នុងខែកក្កដានេះ
(ភ្នំពេញ)អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានស្គាល់ជា អាកាសយានដ្ឋានធំបំផុតនៅកម្ពុជា សាងសង់បាន៩៥% និងចំណាយទឹកប្រាក់អស់ ១៦០០លានដុល្លារ នឹងបើកដំណើរការក្នុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការឲ្យដឹងរបស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងឱកាសដែល លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានជាង ៩០នាក់ និង ៥៦ស្ថាប័នធ្វើដំណើរទស្សនៈកិច្ចសារព័ត៌មានទៅកាន់ ព្រលានយន្តហោះអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល…
សង្ស័យផ្ទុះមីនតោន ចំកណ្តាលផ្ទះវីឡាតឿមួយកន្លែងនៅក្រុងបាវិត ខូចខ្ទេចទ្រព្យសម្បត្តិទាំងស្រុង
ខេត្តស្វាយរៀង៖ សង្ស័យផ្ទុះគ្រាប់មីនតោន ចំកណ្តាលផ្ទះវីឡាតឿមួយខ្នងនៅក្រុងបាវិត ដែលបណ្តាលឲ្យបាក់បែកខូចខាតផ្ទះទាំងស្រុង ប៉ុន្តែសំណាងល្អ ស្ត្រីម្ចាស់ផ្ទះ ចេញមកលក់ដូរនៅតូបខាងមុខផ្ទះ គេចផុតពីផ្ទុះ កុំអីមិនដឹងទៅជាយ៉ាងណានោះទេ ចំណែកប្តី និងកូនៗ ក៏ចេញទៅធ្វើការក្រៅផ្ទះអស់ផងដែរ។ ករណីផ្ទុះគ្រាប់លាន់ដូចរន្ទះបាញ់នេះ បានកើតឡើងនៅវេលាម៉ោង០២ និង៥នាទី នៅរសៀលថ្ងៃទី២១ មីនា ២០២៥ នៅចំណុចផ្ទះជាងបុកអណ្តូង ដែលមានយីហោ «សីពៅ» ស្ថិតនៅភូមិ កណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។បើតាមស្ត្រីម្ចាស់ផ្ទះរងគ្រោះ បានឲ្យដឹងថា នេះសំណាងល្អខ្លាំងណាស់ មុនពេលកើតហេតុ រូបគាត់បានដើរចេញមកតូបលក់ដូរខាងមុខផ្ទះ…
ឡោមព័ទ្ធបង្ក្រាប ទីតាំងកែឆ្នៃរថយន្ត ដាប់លេខរថយន្តនឹងនាំចូលរថយន្តខុសច្បាប់ របស់ជនជាតិចិន
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយមន្រ្តីគយ និងមន្រ្តីរដ្ឋបាលព្រៃឈើ ក្រោមការសម្របសម្រួលដឹកនាំដោយលោក ទុត វីនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងកែច្នៃរថយន្ត ដាប់លេខរថយន្ត និងនាំចូលរថយន្តខុសច្បាប់មួយកន្លែងស្ថិតនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ យោងតាមលោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងអាវុធហត្ថខេត្តបាត់ដំបង បានប្រាប់បណ្តាញសារព័ត៌មានអោយបានដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះថា ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងអាវុធហត្ថចូលរួមជាមួយមន្រ្តីគយ…
ជប៉ុនផ្តល់ជំនួយឥតសំណងដល់វិស័យដោះមីនកម្ពុជា ១០,៤លានដុល្លារអាម៉េរិក
រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី២០មីនានេះ បានចុះហត្ថលេខា លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធមួយចំនួន ទទួលជំនួយឥតសំណងពីប្រទេសជប៉ុនប្រមាណ១០,៤លានដុល្លារអាម៉េរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស…។ ពិធីចុះហត្ថលេខាធ្វើឡើងនៅទីស្ដីការក្រសួងការបរទេស ដោយមានភាគីជប៉ុន លោក អ៊ូអ៊ីណូ អាត់ស៊ូ (UENO Astushi) ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។ ឯកសារពាក់ព័ន្ធដែលបានចុះហត្ថលេខានៅថ្ងៃនេះ មានពីរសំខាន់ៗរួមាន៖ទី១.ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងពង្រឹងសមត្ថភាពអង្គភាព CMAC លើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម មានទឹកប្រាក់ចំនួន១៤៦៦លានយ៉េន ស្មើនឹងប្រមាណ៨,៣លានដុល្លារអាម៉េរិក។ កញ្ចប់ថវិកានេះ នឹងត្រូវប្រើប្រាស់ដើម្បីទិញសម្ភារបច្ចេកទេសរួមមាន៖…
អ្នកវិនិយោគចិន បង្ហាញ់ចំណាប់អារម្មណ៍លើការវិនិយោគស្វាយចន្ទីនាំចេញទៅទីផ្សារប្រទេសចិន
រាជធានីភ្នំពេញ៖ នាជំនួបពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះលោក លាវ យ៉ុង ប្រធានសមាគមអ្នកវិនិយោគវ័យក្មេងនៅសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីដែលមានស្រាប់សម្រាប់បម្រើឱ្យការនាំចេញទៅទីផ្សារប្រទេសចិន…។ ក្នុងឱកាសនោះ លោកប្រធានសមាគមវិនិយោគិនវ័យក្មេងចិន បានគូសបញ្ជាក់ថា កន្លងមកលោកបានស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទី ប៉ុន្តែមិនស្គាល់ពីប្រភព និងបណ្តាញច្បាស់លាស់ ហើយឆ្លៀតក្នុងពេលនេះ និងតាមរយៈជំនួបលើកនេះដែរ លោកសង្ឃឹមថាលោកអគ្គលេខាធិការ នឹងចង្អុលបង្ហាញពីប្រភពច្បាស់លាស់ ដើម្បីបង្កើននូវទំនុកចិត្តរបស់លោកបន្ថែមទៀត។ ជាមួយគ្នា លោកអគ្គលេខាធិការ បានជម្រាបជូនអំពីការគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល លើគម្រោងវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា…
គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្ត ៣ គឺខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង (កោះកុង-វាលវែង-សំឡូត) មានប្រវែងសរុប ១៩៨,៧១គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៩៧,៣២%
រាជធានីភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន៖ ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង (កោះកុង-វាលវែង-សំឡូត) មានប្រវែងសរុប ១៩៨,៧១គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៩៧,៣២% គិតត្រឹមសប្តាហ៍ទី១ ខែមីនា ឆ្នាំ២០២៥។ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ចាប់ចេញពីចំនុចផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700…
សហភាពអឺរ៉ុបវិនិយោគទឹកប្រាក់ប្រមាណ៨៧លានដុល្លារអាមេរិកទៅក្នុងវិស័យកសិកម្មនៅកម្ពុជា
រាជធានីភ្នំពេញ៖ តាមរយៈការដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមថ្មីមួយរបស់សហភាពអឺរ៉ុប គឺកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) លោកស្រី នីកូឡា បៀរ៍ អះអាងថា ជំនួយនឹងអាចជួយឱ្យកសិករកម្ពុជាងាយស្រួលស្វែងរកទីផ្សារ។ លោកស្រី នីកូឡា បៀរ៍ អនុប្រធានធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) ថ្លែងដូច្នេះក្នុងសន្និសីទសារព័ត៌មាន ស្តីពីការដាក់អនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ តាមរយៈកម្មវិធីនេះ ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) បានផ្តល់ជំនួយឥតសំណង់ចំនួន៨០លានអឺរ៉ូ ឬស្មើនឹងប្រមាណ៨៧លានដុល្លារអាម៉េរិក ឱ្យរាជរដ្ឋាភិបាលកម្ពុជា…
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញដែលសម្រេចបានប្រមាណ ៤៣%
រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ថ្ងៃ២៧ ខែមីនា ឆ្នាំ ២០២៥ នេះ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ដែលគិតមកដល់ពេលនេះលទ្ធផលការងារសម្រេចបានប្រមាណ ៤៣%។ សូមជម្រាបថា ការចុះពិនិត្យវឌ្ឍនភាពការងារនាពេលនេះមានការអញ្ជើញចូលរួមពីលោកស្រី Akiko MIYASHITA មន្រ្តីជាន់ខ្ពស់របស់ JICA ប្រចាំកម្ពុជា…
ត្រាំ បន្តដាក់ពន្ធ២៥ភាគរយលើការនាំរថយន្តចូលទីផ្សារអាម៉េរិក
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កាលពីថ្ងៃពុធទី២៦មីនា បានដាក់ពន្ធ២៥ភាគរយលើការនាំចូលរថយន្ត និងរថយន្តដឹកទំនិញធុនស្រាល ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ខណៈការប្រកាសក្តែងៗរបស់បុរសឥន្រ្ទីចំពុះដែករូបនេះ ប្រៀបបានទៅនឹងការផ្លុំរងើកភ្លើងសង្រ្គាមពាណិជ្ជកម្មពិភពលោកឱ្យឆាបឆេះកាន់តែខ្លាំងឡើង...។ ត្រាំ អះអាងនៅក្នុងព្រឹត្តិការណ៍មួយក្នុងការិយាល័យប្រធានាធិបតីថា៖«អ្វីដែលយើងនឹងធ្វើនោះ គឺដាក់ពន្ធ២៥ភាគរយសម្រាប់រថយន្តទាំងអស់ ដែលមិនត្រូវបានផលិតនៅក្នុងសហរដ្ឋអាម៉េរិក»។ ជាមួយគ្នា ប្រធានកម្មករផលិតរថយន្តអាម៉េរិក(UAW) លោក ស៊ន ហ្វេន (Shawn Fain) អះអាងបន្ថែមថា៖«ពន្ធទាំងនេះ គឺជាជំហានដ៏សំខាន់មួយក្នុងទិសដៅដ៏ត្រឹមត្រូវសម្រាប់កម្មករផលិតរថយន្ត និងសហគមន៍អាវពណ៌ខៀវនៅទូទាំងប្រទេស»។ តាមពិតទៅ លោកប្រធានាធិបតី ត្រាំ មើលឃើញថា ពន្ធ គឺជាឧបករណ៍ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ទូទាត់ការកាត់បន្ថយពន្ធ…
ក្រសួង-ស្ថាប័ន ត្រូវពង្រីកកិច្ចសហការគ្នាធ្វើឱ្យវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា ក្លាយជាចន្ទល់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ បណ្តាក្រសួង-ស្ថាប័ន ត្រូវពង្រីកសា្មរតីសហការគ្នា ដើម្បីធានាបាននូវវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្លាយជាសសរស្តម្ភពិតប្រាកដសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ នេះជាការទាមទាររបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី ដែលបានបញ្ជាក់ថា កិច្ចសហការល្អ ជាកត្តាចាំបាច់ដើម្បីឱ្យមានសុខដុមរមនាជាតិមួយ ដែលជំរុញឱ្យវិស័យនេះកាន់តែមានសន្ទុះយ៉ាងរឹងមាំ។ ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងបែបនេះនៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ក្រោមប្រធានបទ« បណ្តុះទេពកោសល្យសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦…