កម្ពុជារកចំណូលបានជាង១៦០លានដុល្លារ ពីការលក់អង្ករ​ ត្រឹមតែរយះពេល៣ខែដំបូងដើមឆ្នាំ២០២៥នេះ

រាជធានីភ្នំពេញ៖ រយៈពេល៣ខែដំបូង គឺពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករទៅបណ្តាប្រទេសនានាលើពិភពលោក សរុបជាង២១ម៉ឺនតោន កើនឡើងជាង៤ម៉ឺនតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជាចេញផ្សាយកាលពីថ្ងៃទី១១មេសា ឆ្នាំ២០២៥។ របាយការណ៍របស់សហព័ន្ធស្រូវអង្ករដដែល បានឱ្យដឹងថា អង្ករដែលបាននាំចេញជាង២១តោននេះ គិតជាទឹកប្រាក់សរុបជាង១៦០លានដុល្លារ។ អង្ករទាំងអស់បាននាំចេញទៅ៥៥គោលដៅ និង៤៧ក្រុមហ៊ុនផ្សេងៗគ្នានៅទូទាំងពិភពលោក ពោលគឺទៅ២៥ប្រទេសនៅទ្វីបអឺរ៉ុប, ២៤ប្រទេសនៅអាហ្វ្រិក និងមជ្ឈិមបូព៌ា, ៤ប្រទេសសមាជិកអាស៊ាន, និង១ទៀតប្រទេសចិន។ ដោយឡែក ប្រភេទអង្ករដែលនាំចេញបានច្រើនជាងគេជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទ បន្ទាប់មកប្រភេទអង្ករគ្រាប់វែង អង្ករសរីរាង្គ និងប្រភេទផ្សេងៗ។ ក្នុងនោះ​ ចំនួនអង្ករដែលបាននាំចេញក្នុងត្រីមានទី១ ឆ្នាំ២០២៥ បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ មានការកើនឡើងប្រមាណជាង៤,៤ម៉ឺនតោន ខណៈឆ្នាំ២០២៤ នាំចេញបានត្រឹមតែជាង១,៦ម៉ឺនតោន សរុបទឹកប្រាក់បានជាង១២៣លានដុល្លារប៉ុណ្ណោះ។…

Vuthy Yous

តៃវ៉ាន់អះអាងថា អាចចរចាជាមួយអាម៉េរិកគ្រប់ពេលវេលាលើពន្ធគយ

ក្រុងតៃប៉ិ៖ រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ លោក លីន ឈាឡុង (林佳龍) បានអះអាងនៅថ្ងៃអង្គារទី៨ ខែមេសានេះថា តៃវ៉ាន់អាចមានកិច្ចចរចាជាមួយសហរដ្ឋអាម៉េរិកនៅពេលណាក៏បាន លើបញ្ហាពន្ធគយនេះ ខណៈទីផ្សារភាគហ៊ុនរបស់កោះនេះបានដាំក្បាលចុះ ដោយសារការភ័យខ្លាចនៃវិបត្តិពាណិជ្ជកម្ម។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រៅសភាតៃវ៉ាន់ លោក លីន បានលើកឡើងថា តៃវ៉ាន់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជជែកចរចាអំពីបញ្ហាជាច្រើនជាមួយសហរដ្ឋអាម៉េរិក រួមទាំងការវិនិយោគ និងការទិញទំនិញពីប្រទេស និងរបាំងពាណិជ្ជកម្មមិនមែនពន្ធគយជាដើម។ រដ្ឋមន្រ្តីការបរទេសរូបនេះបានបន្ថែមថា៖«ល្កឹកណាមានពេលវេលា និងវិធីសាស្ដ្រដែលបានបញ្ជាក់សម្រាប់ការចរចាសមស្រប ពួកគេអាចពិភាក្សានៅពេលណាក៏បានជាមួយសហរដ្ឋអាម៉េរិក»។ ជាមួយគ្នា នាយករដ្ឋមន្ត្រីកោះនេះ លោក ឆូ ជុងតៃ (卓榮泰)…

admin

ស្ពានខ្ពស់ជាងគេនៅកម្ពុជា លើផ្លូវជាតិលេខ១០ នឹងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នមួយសប្តាហ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ បន្ទាប់ពីការចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពាននាព្រឹកនេះ

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ និងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ពីម៉ោង ៦:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ដើម្បីជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ អ្នកទេសចរ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក…

admin

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ

ខេត្តសៀមរាប៖ “ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត” ឆ្នាំ២០២៥ កាន់តែកៀកជិតដល់ហើយ ដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ យើងឃើញថាសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ នៅបរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមបង្ហាញសម្រស់ និងមានភាពទាក់ទាញជាបណ្តើរៗហើយ។ ដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទៅទស្សនាប្រាសាទអង្គរវត្ត បានផ្តិតយករូបភាព នៃការរៀបចំនេះដោយក្តីសប្បាយរីករាយ។ នៅទីតាំងបរិវេណមុខប្រាសាទអង្គរវត្តនេះ មានកម្មវិធីសំខាន់ៗដូចជា កម្មវិធីភូមិខ្ញុំ កម្មវិធីភូមិត្នោត កម្មវិធីភូមិរចនា កម្មវិធីតស់ៗលេងទឹក កម្មវិធីសួនញញឹមអង្គរ និងពិព័រណ៍ខ្លែង រួមជាមួយកម្មវិធីផ្សេងៗជាច្រើនទៀត។ ហើយការរៀបចំនៅក្នុងកម្មវិធីនីមួយ! ឃើញថា ស្ទើតែរួចរាល់អស់ទៅហើយ។ ឯកឧត្តម សុខ សង្វា…

admin

រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំការប្រណាំងគោ រទេះសាឡី ជិត៧០នឹម

ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃចន្ទទី៧ ខែមេសានេះ បានរៀបចំកម្មវិធីប្រណាំងរទេះសាឡី គោលឿន ដោយជ្រើសរើសបានគោសរុបប្រមាណជិត៧០នឹម មកចូលរួមការប្រកួត នេះបើយោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពង់ស្ពឺ…។ កម្មវិធីប្រណាំងរទេះសាឡី គោលឿន ត្រូវបានរៀបចំឡើងក្រោមការចូលរួមពី លោក សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម​ ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, ក្រុមកីឡាករប្រណាំងរទេះសាឡី គោលឿន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងនោះ រដ្ឋបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា កម្មវិធីប្រណាំងរទេះសាឡី គោលឿនឆ្នាំ២០២៥ មានបេក្ខជនយកគោចំនួន៦៧នឹម មកចូលរួមប្រកួត ដោយមានគោធំចំនួន៤៤នឹម និងគោតូចចំនួន២៣នឹម។…

admin

ក្រសួងកសិកម្ម ចាត់ទុក«ថ្លៃជ្រូករស់»ក្នុងរង្វង់១មុឺនរៀលគឺជាថ្លៃសមរម្យ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម នៅថ្ងៃទី ២៥ មីនានេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ថ្លៃជ្រូករស់ក្នុងរង្វង់១ម៉ឺនរៀលគឺជាថ្លៃសមរម្យ ហើយអ្នកផ្គត់ផ្គង់សាច់ជ្រូកក៏ធ្លាប់បានទទួលប្រាក់ចំណេញច្រើន ក្នុងអំឡុងពេលដែលថ្លៃជ្រូករស់ថយចុះដោយសារមានការចិញ្ចឹមច្រើន។សេចក្តីបញ្ជាក់នេះ គឺធ្វើឡើងក្រោយពីក្រុមអាជីវករលក់សាច់ជ្រូកតាមផ្សារនានាក្នុងរាជធានីភ្នំពេញ សម្តែងក្តីបារម្ភ ការបន្តឡើងថ្លៃជ្រូករស់ពី ១១២០០៛ ក្នុង ១គីឡូក្រាម ដែលពីមុន លក់ក្នុងតំលៃ តែ៩០០០ ៛ ក្នុង១គីឡូ និងជាពិសេស ការលក់តំលៃផ្តាច់មុខរបស់ក្រុមហ៊ុនចិញ្ចឹមមកពីក្រៅប្រទេស។យោងតាមសេចក្តីបំភ្លឺរបស់​ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានពន្យល់ថា ក្រសួងកសិកម្ម តែងតែតាមដានយ៉ាងយកចិត្តទុកដាក់…

admin

វិនិយោគិនហុងកុងផ្នែកឧបករណ៍អគ្គិសនី-អេឡិចត្រូនិក ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនរបស់ហុងកុងមួយចំនួន ដែលក្នុងវិស័យឧបករណ៍អគ្គិសនី-អេឡិចត្រូនិក កំពុងចាប់អារម្មណ៍ជាខ្លាំងក្នុងការបោះទុនវិនិយោគនៅកម្ពុជា។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនទាំងកំពុងស្វែងរកឱកាសវិនិយោគក្នុងវិស័យនេះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ។គណៈប្រតិភូសមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិកហុងកុង (Hong Kong Electrical Appliance Industries Association) ប្រមាណ១០ក្រុមហ៊ុន ដែលដឹកនាំដោយលោក Ting Sik Wa Thomas ប្រធានសមាគម បានជួបពិភាក្សាការងារជាមួយលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅទីស្តីការ CDC នាថ្ងៃទី២៦ ខែមីនា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់…

admin

សន្ទុះលក់​រថយន្តអគ្គិសនី​ចិន​កើន​ឡើង​ខ្លាំង ខណៈរថយន្តTesla របស់​លោក ​Elon Musk ធ្លាក់ដាំក្បាលចុះ

ក្រុមហ៊ុន​ផលិតរថយន្ត​អគ្គិសនី​ចិន BYD​បានបង្ហាញ​ប្រាក់ចំណូល​កើនឡើង​ខ្ពស់ បំបែក​ឯតទគ្គកម្ម នៅ​ឆ្នាំ ២០២៤ ដោយ​វ៉ាដាច់​គូប្រជែង​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​Tesla របស់​មហាសេដ្ឋីអាមេរិក លោក​Elon Musk។ ក្រៅពីប្រទេស​ចិន បរិមាណលក់​រថយន្ត​អគ្គិសនី​Tesla បាន​ធ្លាក់ចុះ​ដាំដូង​នៅទឹកដីអឺរ៉ុប ចាប់តាំងពី​លោក​អេឡុន ម៉ាស្ក៍ ដែលជា​ម្ចាស់ក្រុមហ៊ុនចូលទៅជិតស្និទ្ធ គាំទ្រ​ក្រុមស្តាំនិយមជ្រុលនៅអឺរ៉ុប និង​ជួយ​រដ្ឋបាល​លោកដូណាល់ ត្រាំ ដែល​ប្រកាន់​ជំហរ​តឹងរ៉ឹង ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​អឺរ៉ុប។ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នាំមុខគេ​របស់​ប្រទេស​ចិន BYD រកបាន​ប្រាក់ចំណូល​កប់ពពក កាលពី​ឆ្នាំ ២០២៤ ក្នុងទំហំទឹកប្រាក់​ប្រមាណ​១០៧ពាន់លាន​ដុល្លារ ពោលគឺ​ច្រើនជាង​ក្រុមហ៊ុន​Tesla គូប្រជែង ដែលរក​ប្រាក់ចំណូល​បានតែ​ជាង៩៧ពាន់លាន​ដុល្លារ។ យោងតាម​របាយការណ៍​ដែលក្រុមហ៊ុន​បាន​ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃចន្ទ…

admin

អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់បាន៩៥%, ចំណាយទឹកប្រាក់អស់ ១៦០០លានដុល្លារ នឹងបើកដំណើការក្នុងខែកក្កដានេះ

(ភ្នំពេញ)អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានស្គាល់ជា អាកាសយានដ្ឋានធំបំផុតនៅកម្ពុជា សាងសង់បាន៩៥% និងចំណាយទឹកប្រាក់អស់ ១៦០០លានដុល្លារ នឹងបើកដំណើរការក្នុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការឲ្យដឹងរបស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងឱកាសដែល លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានជាង ៩០នាក់ និង ៥៦ស្ថាប័នធ្វើដំណើរទស្សនៈកិច្ចសារព័ត៌មានទៅកាន់ ព្រលានយន្តហោះអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល…

admin