ការយកពន្ធដល់ទៅជាង៣៥០០ភាគរយ មានន័យស្មើនឹងឱ្យកម្ពុជា ឈប់នាំបន្ទះសូឡាទៅអាម៉េរិក
រាជធានីភ្នំពេញ៖ ចរចាគ្នារឿងពន្ធមិនទាន់ទទួលបានផ្លែផ្កាផង ស្រាប់តែសហរដ្ឋអាម៉េរិក បានប្រកាសម្ដងទៀតដោយដំឡើងកម្រិតពន្ធលើបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ ឬបន្ទះសូឡាពីកម្ពុជាដល់ទៅជាង៣៥០០ភាគរយ។ ពន្ធដ៏ខ្ពស់កប់ពពកនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច ចាត់ទុកថា មានន័យស្មើនឹងការបំបិទមិនឱ្យមានការនាំចូលបន្ទះសូឡាពីកម្ពុជាទៅអាម៉េរិកតែម្ដង។ រោងចក្រផលិតបន្ទះសូឡានៅកម្ពុជា ភាគច្រើនមានថៅកែជាជនជាតិចិន។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៣មេសា ឆ្នាំ២០២៥នេះ បានចាត់ទុកការដំឡើងពន្ធដ៏ខ្ពស់លើការនាំចូលបន្ទះសូឡាពីកម្ពុជាទៅអាម៉េរិក គឺជាការខឹងគោ វាយរទេះ។ ខឹងគោវាយរទេះ ដោយសារតែមហាអំណាចអាម៉េរិក និងមហាយក្សចិន កំពុងតែគ្រឺតធ្មេញដាក់គ្នាជុំវិញការដំឡើងពន្ធទៅវិញទៅមក ខណៈចិនក៏ជាប្រទេសមានទំនាក់ទំនងល្អជាមួយកម្ពុជា [ពិសេសមេដឹកនាំកំពូលចិន លោកប្រធានាធិបតី ស៊ី ជីនពីង ទើបនឹងមកបំពេញទស្សនកិច្ចកម្ពុជានាពេលថ្មីៗនេះ]។…
សង្គ្រាមពន្ធគយ និងពាណិជ្ជកម្ម បង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក
រដ្ឋធានីប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (ភាសាចិន៖ 习近平) បានលើកឡើងនៅថ្ងៃពុធទី២៣ ខែមេសានេះថា សង្គ្រាមពន្ធដារ និងពាណិជ្ជកម្មធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់ ប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក។ លោក ស៊ី បានកត់សម្គាល់ខាងលើនេះ ក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៊ីលហាម អាលីយ៉េវ (Ilham Aliyev) ក្នុងរដ្ឋធានីប៉េកាំង ខណៈលោកអះអាងថា ចិនមានឆន្ទៈក្នុងការធ្វើការជាមួយអាស៊ែបៃហ្សង់ ដើម្បីការពារប្រព័ន្ធអន្តរជាតិ និងអនុវត្តកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងសន្តិសុខយ៉ាងស៊ីជម្រៅ។ សារព័ត៌មានចិនស៊ីនហួរចុះផ្សាយថា៖«ចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយភាគីអាស៊ែបៃហ្សង់ ដើម្បីលើកកម្ពស់ប្រព័ន្ធអន្តរជាតិជាមួយអង្គការសហប្រជាជាតិ…
បាតុកររាប់ពាន់នាក់ប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងលោកត្រាំ នៅទូទាំងសហរដ្ឋអាម៉េរិក
រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុមបាតុកររាប់ពាន់នាក់បា នប្រមូលផ្តុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងផ្សេងទៀតនៅទូទាំងសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៩មេសា ដើម្បីសម្ដែងការប្រឆាំង ចំពោះគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីការនិរទេស, ការបណ្តេញបុគ្គលិករដ្ឋាភិបាល, សង្រ្គាមនៅហ្គាហ្សា និងអ៊ុយក្រែន...។ នៅខាងក្រៅសេតវិមាន ក្រុមអ្នកតវ៉ាបានកាន់បដាទាមទារឱ្យប្រគល់អំណាចដល់បុគ្គលិក និងបញ្ឈប់ការបំពាក់អាវុធដល់អ៊ីស្រាអែលជាដើម។ បាតុករខ្លះបានស្រែកគាំទ្រជនចំណាកស្រុកដែលរដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំ បាននិរទេស ឬកំពុងព្យាយាមនិរទេស ខណៈពួកគេបានបង្ហាញពីសាមគ្គីភាពជាមួយបុគ្គលដែលបណ្តេញចេញពីរដ្ឋាភិបាលសហព័ន្ធ និងជាមួយសាកលវិទ្យាល័យដែលរងការគំរាមដកមូលនិធិ។ បាតុករផ្សេងទៀត បានគ្រវីទង់ជាតិប៉ាឡេស្ទីនដោយទាមទារឱ្យដោះលែងប៉ាឡេស្ទីន និងបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ក្នុងសង្គ្រាមអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ បាតុករខ្លះ បានកាន់និមិត្តសញ្ញាបង្ហាញការគាំទ្រចំពោះអ៊ុយក្រែន និងជំរុញឱ្យរដ្ឋធានីវ៉ាស៊ីនតោនសម្រេចចិត្តប្រឆាំងនឹងសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន…
សម្តេចមហាបវរធិបតី ចូលរួមរំលែកទុក្ខ និងចូលបច្ច័យចំនួន១ម៉ឺនដុល្លារដល់គ្រួសារសពលោក ផល្លា រតនា ដែលបានទទួលមរណភាពដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ
ប្រទេសថៃ៖ នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ, តំណាងក្រុមការងារ ESEA, និងតំណាងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន…
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាបថ្ងៃទី១ ទទួលបានភ្ញៀវទេសចរជិត៨០ម៉ឺននាក់
ក្រុងសៀមរាប៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ម្សិលមិញ ត្រូវជាថ្ងៃទី១ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាបមានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ចូលមកលេងកម្សាន្តចំនួនប្រមាណ៧៩៤ ៥៣០នាក់ ខណៈភ្ញៀវទេសចរបរទេសមានចំនួន៤៥៣៧នាក់ នាំឱ្យភ្ញៀវសរុបទាំងជាតិ និងអន្តរជាតិ មានចំនួន៧៩៩ ០៦៧នាក់...។ ក្នុងចំណោមភ្ញៀវទេសចរខាងលើ មានអ្នកទៅលេងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ, សួនច្បារព្រះរាជដំណាក់, តំបន់មាត់ស្ទឹង, និងតំបន់ផាប់ស្ត្រីត ចំនួនប្រមាណ៧៦០ ០០០នាក់, តំបន់ភ្នំគូលែន ចំនួនប្រមាណ៤ ៥០០នាក់, តំបន់បឹងទន្លេសាប ចំនួនប្រមាណ៦ ៥០០នាក់, បារាយណ៍ទឹកថ្លា ចំនួនប្រមាណ៤…
ដើម្បីឆ្លើយតបនឹងហានិភ័យពន្ធរបស់អាម៉េរិក កូរ៉េខាងត្បូងគ្រោងបោះទុន៤,៩ពាន់លានដុល្លារបន្ថែមលើឧស្សាហកម្មបន្ទះឈីប
រដ្ឋធានីសេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងវិនិយោគបន្ថែមចំនួន ៤,៩ពាន់លានដុល្លារអាម៉េរិកនៅក្នុងឧស្សាហកម្មបន្ទះឈីបរបស់ខ្លួន ដោយសារតែកំណើននៃភាពមិនច្បាស់លាស់ជុំវិញពន្ធរបស់សហរដ្ឋអាម៉េរិក។ ក្រសួងហិរញ្ញវត្ថុបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ផែនការវិនិយោគសារពើពន្ធដ៏ខ្លាំងក្លាមួយត្រូវបានរៀបចំឡើងដើម្បីជួយក្រុមហ៊ុនក្នុងស្រុករុករកបញ្ហាប្រឈមដែលកំពុងកើនឡើងនៅក្នុងការប្រណាំងក្នុងឧស្សាហកម្មបន្ទះឈីបពិភពលោក ដោយបន្ថែមថា កញ្ចប់ជំនួយបន្ទះឈីបរបស់ប្រទេសនឹងកើនឡើងចំនួន៤,៩ពាន់លានដុល្លារ។ កូរ៉េខាងត្បូង គឺជាប្រទេសនាំចេញដ៏សំខាន់មួយទៅកាន់សហរដ្ឋអាម៉េរិក ហើយឧស្សហកម្មបន្ទះឈីប និងរថយន្តដ៏មានឥទ្ធិពលរបស់ខ្លួននឹងរងទុក្ខយ៉ាងខ្លាំងនៅក្រោមពន្ធគយ២៥ ភាគរយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ប្រទេសកូរ៉េខាងត្បូង គឺជាជម្រករបស់ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំធំជាងគេបំផុតរបស់ពិភពលោក Samsung និងអ្នកផ្គត់ផ្គង់បន្ទះឈីបអង្គចងចាំធំជាងគេគឺ SK Hynix។ រដ្ឋាភិបាលគ្រោងនឹងបង្កើនការវិនិយោគរបស់ខ្លួនក្នុងវិស័យនេះពី១៨,២ពាន់លានដុល្លារដល់២៣,១ពាន់លានដុល្លារអាម៉េរិក ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីដែលដឹកនាំដោយវិស័យឯកជនប្រកបដោយថាមពលសម្រាប់ការច្នៃប្រឌិត និងកំណើននៃសារធាតុ semiconductor ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ឆយ សាំងម៉ុក…
ឃាត់ខ្លួនជនសង័្សយចំនួន 02នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តបាត់ដំបង៖ នៅថ្ងៃទី12 ខែមេសា ឆ្នាំ2025 វេលាម៉ោ17 :15នាទី ដោយទទួលបានការណែនាំ របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានគរបាលស្រុកគាស់ក្រឡ បង្រ្កាបករណីគ្រឿងញៀន 01 ករណី។ ករណីខាងលើនេះស្ថិតនៅចំណុចភូមិគោកត្រុំ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន 01ករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន01 នាក់…
តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត បានធ្លាក់ចុះ ១៥០រៀលព្រមគ្នាស្របពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
រាជធានីភ្នំពេញ៖ ក្តីបារម្ភពីភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចសកល បានធ្វើឱ្យតម្លៃប្រេងនៅទីផ្សារអន្តរជាតិ រួមទាំងប្រទេសកម្ពុជា បន្តធ្លាក់ចុះ គួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលជាង ១ សប្តាហ៍កន្លងមកនេះ។ សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងថ្ងៃទី១១ ខែមេសា នេះបានឱ្យដឹងថា តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត បានធ្លាក់ចុះ ១៥០រៀល ក្នុង ១លីត្រព្រមគ្នា សម្រាប់ការអនុវត្តរយៈពេល ១០ ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ ២០ ខែមេសា ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសព័ត៌មាន តម្លៃលក់រាយប្រេងសាំងធម្មតា គឺ ៣ ៧៥០…