មូលនិធិម៉ាឡេស៊ី 1MDB ប្តឹងក្រុមហ៊ុន Amicorp Group ពីបទលួចបន្លំប្រាក់ជិត $7B
មូលនិធិទ្រព្យសម្បត្តិរបស់ម៉ាឡេស៊ី 1MDB ។ រូបថតរបស់ Reutersមូលនិធិរដ្ឋម៉ាឡេស៊ីដែលរងគ្រោះដោយរឿងអាស្រូវ 1Malaysia Development Berhad បានដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុនផ្តល់សេវាកម្មសាជីវកម្ម Amicorp Group ដោយចោទប្រកាន់ថាខ្លួនបានសម្របសម្រួលដោយចេតនាជាង 7 ពាន់លានដុល្លារក្នុងប្រតិបត្តិការក្លែងបន្លំ។ ការទាមទារប្រាក់ច្រើនជាង 1 ពាន់លានដុល្លារ ក្នុងចំណោមបណ្តឹងធំបំផុតមួយដែលត្រូវបានប្តឹងដោយ 1MDB ទាក់ទងនឹងរឿងអាស្រូវពុករលួយដែលមានតម្លៃរាប់ពាន់លានដុល្លារត្រូវបានដាក់នៅកោះ British Virgin Islands ប្រឆាំងនឹងអង្គភាពចំនួនប្រាំបីរបស់ Amicorp និងនាយកប្រតិបត្តិរបស់ខ្លួន Toine Knipping ដោយចោទប្រកាន់ថាពួកគេបានដើរតួនាទីយ៉ាងសំខាន់។ 1MDB…
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំក្រុមការងារចំពោះកិច្ចបំពេញបេសកកម្មការងារចរចាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កម្ពុជា-អាម៉េរិក ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី
រាជធានីភ្នំពេញ៖ នាវេលាម៉ោង ១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក បានអញ្ជើញធ្វើដំណើរចាកចេញពីមាតុភូមិកម្ពុជា តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទឹកដីនៃសហរដ្ឋអាម៉េរិក ដើម្បីបំពេញបេសកកម្ម ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជុំវិញការងារចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់នៅរដ្ឋធានីវ៉ាស៊ីនតោន…
ហេតុដែលនាំអោយមានបុណ្យវិសាខបូជា
រាជធានីភ្នំពេញ ៖ វិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងមណ្ឌលព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាបានចាត់ទុកថាជាបុណ្យជាតិដ៏សំខាន់ ។ ដោយនៅថ្ងៃ១៥កើត ខែពិសាខ ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់បានប្រសូត្រឡើងនៅលើភពផែនដី ហើយក៏ជាថ្ងៃដែលព្រះអង្គត្រាស់ដឹង និងជាថ្ងៃដែលទ្រង់ចូលបរិនិព្វានផងដែរ ។ ចាប់ពីពេលនោះមក សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ បានកំណត់យកថ្ងៃពេញបូណ៌មីនាខែវពិសាខនេះ ដើម្បីប្រារព្ធធ្វើពិធីបុណ្យដ៏ធំរំលឹកខួបប្រចាំឆ្នាំនៅទូទាំងពិភពលោក អស់កាលជាង២៥៦២ព្រះវស្សា មកហើយ និងបានកំណត់និយមន័យរួមជា«បុណ្យវិសាខបូជា» ។ ក្រៅពីរំលឹកដល់ថ្ងៃកើត ថ្ងៃត្រាស់ និងថ្ងៃបរិនិព្វាន របស់ព្រះពុទ្ធ ក៏បានបញ្ជាក់ផងដែរ ដោយអមពីគោលបំណងរបស់មនុស្សម្នាក់ៗ នៅពេលដែលខ្លួនកើតមក ថាតើមានគោលបំណងអ្វី បន្ទាប់ពីបានសម្រេចបំណងហើយត្រូវធ្វើអ្វី ដើម្បីបន្សល់ឱ្យអ្នកជំនាន់ក្រោយពោល…
ជនសង្ស័យម្នាក់ត្រូវបានដោះលែង និងពីរនាក់ទៀតត្រូវបានតុលាការចោទពីបទ.លួចមានស្ថានទម្ងន់ទោស
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ព័ន្ធពីបទ.លួចមានស្ថានទម្ងន់ទោស ក្នុងនោះមានជនសង្ស័យ ២នាក់ ជាជនដៃដល់ ប្រើកាំបិតបុ័ងតោ កាប់ប្លន់ម៉ូតូជនរងគ្រោះ និងម្នាក់ជាប់ពាក់ព័ន្ធទទួលផលចោរកម្ម។ ប៉ុន្តែក្រោយពីបញ្ចប់បើកការស៊ើបសួរ តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់តែជនសង្ស័យ ២នាក់ទេ ម្នាក់ដោះលែងឲ្យទៅផ្ទះវិញ ។ បើតាមលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា…
ឯកអគ្គរដ្ឋទូតចិន ហៅទុរេនពូជ «ឪខាក់» របស់ខ្មែរ ជាទុរេនឆ្ងាញ់ជាងគេលើពិភពលោក
រាជធានីភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចាត់ទុកទុរេនរបស់កម្ពុជា ជាទុរេនដែលឆ្ងាញ់ជាងគេនៅលើពិភពលោក។ សំដីរបស់ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជាចំណែកមួយនៃការជួយផ្សព្វផ្សាយផលិតផលកម្ពុជា ទៅកាន់ពិភពលោក…។ លោក វ៉ាង វិនពីន បានលាន់មាត់ដូច្នេះ បន្ទាប់ពីលោកបានទៅភ្លក្សរសជាតិទុរេនធម្មជាតិ ពូជ «ឪខាក់» របស់ខេត្តកំពត ប្រទេសកម្ពុជា។ កាលពីថ្ងៃទី១០ឧសភា ឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហោះរូបភាព៤សន្លឹកអមជាមួយសំណេរដូច្នេះថា៖«ខ្ញុំរីករាយដែលបានមកលេងចម្ការទុរេនកំពត និងភ្លក្សទុរេនឪខាក់ ដែលជាទុរេនឆ្ងាញ់ជាងគេលើលោក។…
កម្ពុជាបង្ហាញពីគុណភាពអង្ករ ម្រេច ចន្ទី ទៅកាន់ភាគីអ៊ីរ៉ង់ដែលចង់នាំចូលទីផ្សារខ្លួន
រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងប្រាប់ភាគីអ៊ីរ៉ង់ថាអង្ករ ម្រេច និងស្វាយចន្ទីកម្ពុជា សុទ្ធសឹងតែជាផលិតផលដែលមានគុណភាពខ្ពស់ ហេតុនេះភាគីអ៊ីរ៉ង់អាចពិនិត្យលទ្ធភាពនាំយកទៅកាន់ទីផ្សារខ្លួន ខណៈអ៊ីរ៉ង់ទាមទាចង់ឱ្យគ្រប់ផលិតផលត្រូវមានស្ដង់ដារ គុណភាពខ្ពស់ និងមានអនាម័យ មុខនាំចូលទៅទីផ្សារខ្លួន។ លោក អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម និងលោក អាលី អាកបារ ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម បានជួបជជែកគ្នានៅទីស្តីការក្រសួងកសិកម្មកម្ពុជា…
រុមហ៊ុន មួយ របស់ថៃនឹងទទួលទិញដំឡូងមី ៣០ ម៉ឺនតោន និងពោតក្រហម ១០ ម៉ឺនតោនក្នុងមួយឆ្នាំពីកម្ពុជា
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Koson Group របស់ថៃនឹងទទួលទិញដំឡូងមី ៣០ ម៉ឺនតោន និងពោតក្រហម ១០ ម៉ឺនតោនពីកម្ពុជាក្នុងមួយឆ្នាំ ដែលនឹងចូលរួមចំណែកដល់ការពង្រឹងនូវលំនឹងទីផ្សារនៃផលិតផលកសិម្មមួយនេះនារដូវប្រមូលផលម្តងៗ។ ការសន្យានេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើការទិញ-លក់ផលិតផលដំឡូងមី និងពោតក្រហម រវាងក្រុមហ៊ុន Koson Group និង សហព័ន្ធដំឡូងមីកម្ពុជាក្នុងដំណើរបេសកម្មរបស់ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំប្រតិភូ សហព័ន្ធដំឡូងមីកម្ពុជា ចូលរួមក្នុងជំនួបជាមួយសភាឧស្សាកម្មថៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។…
ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ នៅហាងយីហោ ត្នោត ផ្អែម
រាជធានីភ្នំពេញ៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មេីសការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធមូលដ្ឋាននៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យចុះឆ្មក់បង្រ្កាបឃាត់ខ្លួន នារីៗជាច្រើននាក់ដែលបម្រើការងារក្នុងភោជនីយដ្ឋានយីហោ ត្នោតផ្អែម ពាក់ព័ន្ធបង្កប់បម្រើសេវាកម្មផ្លូវភេទ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងអមផ្លូវរថភ្លើង ចំណុចភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ យោងតាមមន្រ្តីនគរបាលជំនាញបានឲ្យដឹងថា ការចុះបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ទីតាំងភោជនីដ្ឋានយីហោ ត្នោតផ្អែម ខាងលើសង្ស័យមានលួចបង្កប់សេវ៉ាបម្រើផ្លូវភេទ ទើបសមត្ថកិច្ចដាក់កម្លាំងជំនាញសហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវរហូតឈានដល់ការឆ្មក់ចុះបង្រ្កាបជាក់ស្តែងតែម្តង និងបានឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ព្រមទាំងដកហូតសម្ភារៈផ្សេងៗមួយចំនួន ចំណែកអ្នកដែលមិនមានការពាក់ព័ន្ធ…
យន្តហោះធុនតូចមួយគ្រឿង ធ្លាក់ចូលសមុទ្រ Hau Hin ប្រទេសថៃ, ស្លាប់មនុស្ស ៥នាក់ និងបាត់ខ្លួនម្នាក់
(បាងកក)៖ យន្តហោះប៉ូលិសខ្នាតតូចមួយគ្រឿង បានធ្លាក់ចូលទៅក្នុងសមុទ្រក្បែរអាកាសយានដ្ឋាន Hua Hin កាលពីព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសានេះ បណ្តាលឱ្យមនុស្ស ៦នាក់ស្លាប់ ក្នុងនោះមានពីឡុត ៣នាក់ ខណៈដែលម្នាក់ទៀតកំពុងបាត់ខ្លួន។ នេះបេីយោងតាមការចេញផ្សាយដោយការសែត Bangkok Post។ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ១៩១ បានរាយការណ៍ពីគ្រោះថ្នាក់នេះនៅម៉ោង ៨ព្រឹក ដោយបញ្ជាក់ថា យន្តហោះបានធ្លាក់ក្នុងឈូងសមុទ្រថៃ នៃសណ្ឋាគារ Baby Grande Hua Hin ក្នុងស្រុក Cha-am ខេត្ត…
នាយករដ្ឋមន្ត្រីកម្ពុជា និងថៃឯកភាពជំរុញសន្តិសុខនិងដោះស្រាយបញ្ហានានានៅតាមតំបន់ព្រំដែន
រាជធានីភ្នំពេញ៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីថៃ មកកាន់កម្ពុជា ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា-ថៃ បានឯកភាពគ្នានៅក្នុងការផ្ដល់កិច្ចសហការបន្ថែមដែលមានស្រាប់រួមមាន ការចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការឆបោកតាមបច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការជួញដូរមនុស្ស និងការរត់ពន្ធទំនិញខុសច្បាប់។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការកសាងព្រំដែនមួយប្រកបដោយសន្ដិភាព ស្ថិរភាព ដោយភាគីទាំងពីរ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពពិសេសនៅតាមព្រំដែន។ កម្ពុជាក៏បានថ្លែងអំណរគុណនូវគោលនយោបាយរបស់ថៃ ដោយមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់កម្ពុជា ហើយកម្ពុជាក៏អនុវត្តគោលការណ៍នេះដូចគ្នា។ ចំណែកនាយករដ្ឋមន្ត្រីថៃ លោកស្រី…
កីឡាករបាល់ទាត់ ទេស សម្បត្តិ និងតារារ៉េប Ruthko បាត់.បង់ជី.វិតនៅអាយុស្របាលគ្នា និងដោយសារគ្រោះ.ថ្នាក់បើកបរពេលយប់ដូចគ្នា
រាជធានីភ្នំពេញ៖ យុវជនខ្មែរពីររូប ដោយម្នាក់ជាតារារ៉េប និងម្នាក់ទៀតជាកីឡាបាល់ទាត់ បានលាចាកលោកទាំងវ័យក្មេង ដោយសារគ្រោះថ្នាក់ក្នុងការបើកបរ ក្នុងអំឡុងដើមឆ្នាំ២០២៥នេះ។ ក្រោយការបាត់បង់ជីវិតកីឡាករបាល់ទាត់ ទេស សម្បត្តិ រូបភាពតារាចម្រៀងរ៉េប Ruthko ដែលបាត់បង់ជីវិតច្រើនខែមកហើយនោះ ក៏បានផុសឡើងសាជាថ្មីលើបណ្តាញសង្គម។ រូបភាពតារារ៉េប Ruthkoត្រូវបានគេយកមកកាត់ដាក់បញ្ចូលគ្នាជាមួយរូបកីឡាករ ទេស សម្បត្តិ ដោប្រើពណ៌ស-ខ្មៅតំណាងឱ្យការកាន់ទុក្ខ។ មិនតែប៉ុណ្ណោះ រូបភាពអ្នកទាំងពីរត្រូវបានគេចែករំលែកជាមួយខ្លឹមសារចូលរួមរំលែកទុក្ខដល់គ្រួសារ ព្រមទាំងសម្ដែងការសោកស្តាយ ចំពោះការបាត់បង់អ្នកទាំងពីរ។ អ្នកប្រើប្រាស់បណ្តាញសង្គម បានសរសេរសំដៅលើលោក ទេស សម្បត្តិ និងលោក Ruthko ដូច្នេះថា៖«សុទ្ធតែជាយុវជនពេញសមត្ថភាព និងជាមនុស្សល្អ»។ កីឡាករ ទេស សម្បត្តិ និងតារារ៉េប Ruthko បាត់បង់ជីវិតនៅអាយុ២៥ឆ្នាំស្របាលគ្នា និងក្នុងគ្រោះថ្នាក់តាមដងផ្លូវដូចគ្នា។ បើតាមសមត្ថកិច្ច លោក…