អាហារ​ណា​ដែល​មាន​ខូឡាជែន​ខ្ពស់​ជាង​គេ?

អ្នកប្រហែលជាឆ្ងល់ថាតើអាហារណាដែលមានកូឡាជែនច្រើនជាងគេ? ផ្លែក្រូចឆ្មារគឺជាប្រភពមួយនៃប្រភពកូឡាជែនជាច្រើន។ ផ្លែក្រូចឆ្មារមានវីតាមីន C ខ្ពស់ ដែលចាំបាច់សម្រាប់ការផលិតកូឡាជែន។ ផ្លែក្រូចមានវីតាមីន C ច្រើនជាងគេ ប៉ុន្តែក្រូចឆ្មា ក្រូចឆ្មា ក្រូចថ្លុង និងផ្លែក្រូចផ្សេងទៀត ក៏មានសារធាតុចិញ្ចឹមដែលជំរុញការផលិតកូឡាជែនផងដែរ។ ម្ទេសក្រហមក៏មានសារធាតុដែលជំរុញការផលិតកូឡាជែនផងដែរ។ ពួកវាក៏មានសារធាតុ Lycopene ដែលការពាររាងកាយពីការខូចខាតកាំរស្មី UV និងអាចជំរុញការផលិតកូឡាជែន។…

admin

នាយករដ្ឋមន្ត្រីកម្ពុជា និងថៃឯកភាពជំរុញសន្តិសុខនិងដោះស្រាយបញ្ហានានានៅតាមតំបន់ព្រំដែន

រាជធានីភ្នំពេញ៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ក្នុងដំណើ​រទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីថៃ មកកាន់កម្ពុជា ថ្នា​ក់ដឹកនាំនៃប្រទេសកម្ពុជា-ថៃ បានឯកភាពគ្នានៅក្នុងការផ្ដល់កិច្ចសហការបន្ថែម​ដែលមាន​ស្រាប់រួម​​មាន ​​ការ​ចែ​​ករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការឆបោកតាមបច្ចេកវិទ្យា ការផ្ស​ព្វផ្សាយព័ត៌មានក្លែងក្លាយ ការជួញដូរមនុស្ស និងការរត់ពន្ធទំនិញខុសច្បាប់។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការក​សាង​ព្រំ​ដែនមួយប្រកបដោយសន្ដិភាព…

Vuthy Yous

បាតុករ​រាប់​ពាន់​នាក់​ប្រមូលផ្តុំគ្នាធ្វើ​បាតុកម្ម​ប្រឆាំង​លោកត្រាំ នៅ​ទូទាំង​សហរដ្ឋ​អាម៉េរិក

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុមបាតុកររាប់ពាន់នាក់បា នប្រមូលផ្តុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងផ្សេងទៀតនៅទូទាំងសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៩មេសា ដើម្បីសម្ដែងការប្រឆាំង ចំពោះគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីការនិរទេស, ការបណ្តេញបុគ្គលិករដ្ឋាភិបាល, សង្រ្គាមនៅហ្គាហ្សា និងអ៊ុយក្រែន...។ នៅខាងក្រៅសេតវិមាន ក្រុមអ្នកតវ៉ាបានកាន់បដាទាមទារឱ្យប្រគល់អំណាចដល់បុគ្គលិក និងបញ្ឈប់ការបំពាក់អាវុធដល់អ៊ីស្រាអែលជាដើម។ បាតុករខ្លះបានស្រែកគាំទ្រជនចំណាកស្រុកដែលរដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំ បាននិរទេស ឬកំពុងព្យាយាមនិរទេស ខណៈពួកគេបានបង្ហាញពីសាមគ្គីភាពជាមួយបុគ្គលដែលបណ្តេញចេញពីរដ្ឋាភិបាលសហព័ន្ធ…

Vuthy Yous
- Advertisement -
Ad imageAd image

មូលនិធិម៉ាឡេស៊ី 1MDB ប្តឹងក្រុមហ៊ុន Amicorp Group ពីបទលួចបន្លំប្រាក់ជិត $7B

មូលនិធិទ្រព្យសម្បត្តិរបស់ម៉ាឡេស៊ី 1MDB ។ រូបថតរបស់ Reutersមូលនិធិរដ្ឋម៉ាឡេស៊ីដែលរងគ្រោះដោយរឿងអាស្រូវ 1Malaysia Development Berhad បានដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុនផ្តល់សេវាកម្មសាជីវកម្ម Amicorp Group ដោយចោទប្រកាន់ថាខ្លួនបានសម្របសម្រួលដោយចេតនាជាង 7 ពាន់លានដុល្លារក្នុងប្រតិបត្តិការក្លែងបន្លំ។ ការទាមទារប្រាក់ច្រើនជាង 1 ពាន់លានដុល្លារ ក្នុងចំណោមបណ្តឹងធំបំផុតមួយដែលត្រូវបានប្តឹងដោយ 1MDB ទាក់ទងនឹងរឿងអាស្រូវពុករលួយដែលមានតម្លៃរាប់ពាន់លានដុល្លារត្រូវបានដាក់នៅកោះ British Virgin Islands ប្រឆាំងនឹងអង្គភាពចំនួនប្រាំបីរបស់ Amicorp និងនាយកប្រតិបត្តិរបស់ខ្លួន Toine Knipping ដោយចោទប្រកាន់ថាពួកគេបានដើរតួនាទីយ៉ាងសំខាន់។ 1MDB…

admin

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំក្រុមការងារចំពោះកិច្ចបំពេញបេសកកម្មការងារចរចាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កម្ពុជា-អាម៉េរិក ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី

រាជធានីភ្នំពេញ៖ នាវេលាម៉ោង ១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក បានអញ្ជើញធ្វើដំណើរចាកចេញពីមាតុភូមិកម្ពុជា តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទឹកដីនៃសហរដ្ឋអាម៉េរិក ដើម្បីបំពេញបេសកកម្ម ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជុំវិញការងារចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់នៅរដ្ឋធានីវ៉ាស៊ីនតោន…

Vuthy Yous

ហេតុដែលនាំអោយមានបុណ្យវិសាខបូជា

រាជធានី​ភ្នំពេញ ៖ វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ​ក្នុង​មណ្ឌល​ព្រះពុទ្ធ​សាសនា ដែល​ប្រទេស​កម្ពុជា​បាន​ចាត់​ទុក​ថា​ជា​បុណ្យ​ជាតិ​ដ៏​សំខាន់ ។ ដោយនៅ​ថ្ងៃ​១៥​កើត ខែ​ពិសាខ ជា​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ប្រ​សូត្រ​ឡើង​នៅ​លើ​ភព​ផែនដី ហើយ​ក៏​ជា​ថ្ងៃ​ដែល​ព្រះ​អង្គ​ត្រាស់​ដឹង និង​ជា​ថ្ងៃ​ដែល​ទ្រង់​ចូល​បរិនិព្វាន​ផង​ដែរ ។ ចាប់ពី​ពេល​នោះ​មក សាវ័ក​របស់​ព្រះសម្មាសម្ពុទ្ធ បាន​កំណត់​យក​ថ្ងៃពេញបូណ៌មី​នា​ខែ​វ​ពិសាខ​នេះ ដើម្បី​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ដ៏​ធំ​រំលឹក​ខួប​ប្រចាំឆ្នាំ​នៅ​ទូ​ទាំង​ពិភពលោក អស់​កាល​ជាង​២៥៦២​ព្រះ​វស្សា មក​ហើយ និង​បាន​កំណត់​និយម​ន័យ​រួម​ជា​«​បុណ្យ​វិសាខបូជា​» ។ ក្រៅពី​រំលឹក​ដល់​ថ្ងៃ​កើត ថ្ងៃ​ត្រាស់ និង​ថ្ងៃ​បរិនិព្វាន របស់​ព្រះពុទ្ធ ក៏​បាន​បញ្ជាក់​ផង​ដែរ ដោយ​អមពី​គោលបំណង​របស់​មនុស្ស​ម្នាក់​ៗ នៅ​ពេល​ដែល​ខ្លួន​កើតមក ថា​តើ​មាន​គោលបំណង​អ្វី បន្ទាប់​ពី​បាន​សម្រេច​បំណង​ហើយ​ត្រូវធ្វើ​អ្វី ដើម្បី​បន្សល់​ឱ្យ​អ្នក​ជំនាន់​ក្រោយ​ពោល…

Vuthy Yous

ជនសង្ស័យម្នាក់ត្រូវបានដោះលែង និងពីរនាក់ទៀតត្រូវបានតុលាការចោទពីបទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៥នេះ ជនសង្ស័យ​ ៣នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់​ព័ន្ធ​ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស ក្នុង​នោះ​មាន​ជនសង្ស័យ​ ២នាក់ ​ជា​ជន​ដៃដល់ ប្រើ​កាំបិត​បុ័ងតោ​ កាប់​ប្លន់​ម៉ូតូ​ជន​រង​គ្រោះ និង​ម្នាក់​ជាប់​ពាក់​ព័ន្ធ​ទទួលផល​ចោរកម្ម។ ប៉ុន្តែ​ក្រោយ​ពី​បញ្ចប់​បើក​ការ​ស៊ើបសួរ ​តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​តែ​ជន​ស​ង្ស័យ ​២នាក់​ទេ ម្នាក់​ដោះ​លែ​ងឲ្យ​ទៅ​ផ្ទះ​វិញ ។ បើ​តាម​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៥នេះ បាន​ឲ្យ​ដឹង​ថា…

Vuthy Yous

ឯកអគ្គរដ្ឋទូតចិន ហៅទុរេនពូជ «ឪខាក់» របស់ខ្មែរ ជាទុរេនឆ្ងាញ់ជាងគេលើពិភពលោក

រាជធានីភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់​ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចាត់ទុកទុរេនរបស់កម្ពុជា ជាទុរេនដែលឆ្ងាញ់ជាងគេនៅលើពិភពលោក។ សំដីរបស់ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា​ ជាចំណែកមួយនៃការជួយផ្សព្វផ្សាយផលិតផលកម្ពុជា ទៅកាន់ពិភពលោក…។ លោក វ៉ាង វិនពីន បានលាន់មាត់ដូច្នេះ បន្ទាប់ពីលោកបានទៅភ្លក្សរសជាតិទុរេនធម្មជាតិ ពូជ «ឪខាក់» របស់ខេត្តកំពត ប្រទេសកម្ពុជា។ កាលពីថ្ងៃទី១០ឧសភា ឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហោះរូបភាព៤សន្លឹកអមជាមួយសំណេរដូច្នេះថា៖«ខ្ញុំរីករាយដែលបានមកលេងចម្ការទុរេនកំពត និងភ្លក្សទុរេនឪខាក់ ដែលជាទុរេនឆ្ងាញ់ជាងគេលើលោក។…

Vuthy Yous

ម៉ាឡេស៊ី​គ្រោង​តភ្ជាប់​ផ្លូវដែក​ដឹកទំនិញទៅកាន់រាជធានីបាងកក ដើម្បី​ជំរុញ​ពាណិជ្ជកម្ម

រាជធានីគូឡាឡាំពួរ៖ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋម៉ាឡេស៊ីចុះផ្សាយថា ម៉ាឡេស៊ីគ្រោងចាប់ផ្តើមសេវាកម្មដឹកជញ្ជូនតាមផ្លូវដែកដោយផ្ទាល់រវាងរាជធានីគូឡាឡាំពួរ និងរាជធានីបាងកក ប្រទេសថៃ នៅក្នុងឆ្នាំនេះ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី និងពាណិជ្ជកម្មក្នុងតំបន់។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក អាន់ថូនី ឡូកេ (Anthony Loke) បានលើកឡើងថា នាយករដ្ឋមន្ត្រី និងខុទ្ទកាល័យក្រសួងដឹកជញ្ជូនបានយល់ព្រមលើសំណើនេះ ហើយសេវាកម្មផ្លូវដែកត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានរាយការណ៍កាលពីថ្ងៃអាទិត្យទី៤ឧសភា។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី រូបនេះបានសង្កត់ធ្ងន់ថា៖«ការតភ្ជាប់ផ្លូវដែកផ្ទាល់ពីគូឡាឡាំពួ-បាងកក ក៏នឹងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ទៅកាន់ប្រទេសផ្សេងទៀត រួមទាំងឡាវ ចិន និងអាស៊ីកណ្តាលផងដែរ»។ យ៉ាងណា អ្នក​នាំ​ពាក្យ​ក្រសួង​ដឹក​ជញ្ជូន​ថៃ…

Vuthy Yous

កម្ពុជាបង្ហាញពីគុណភាពអង្ករ​ ម្រេច​ ចន្ទី ទៅកាន់ភាគីអ៊ីរ៉ង់ដែលចង់នាំចូលទីផ្សារខ្លួន

រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងប្រាប់ភាគីអ៊ីរ៉ង់ថាអង្ករ​ ម្រេច​ និងស្វាយចន្ទីកម្ពុជា សុទ្ធសឹងតែជាផលិតផលដែលមានគុណភាពខ្ពស់ ហេតុនេះភាគីអ៊ីរ៉ង់​អាចពិនិត្យលទ្ធភាពនាំយកទៅកាន់ទីផ្សារខ្លួន ខណៈអ៊ីរ៉ង់ទាមទាចង់ឱ្យគ្រប់​ផលិតផលត្រូវមានស្ដង់ដារ​ គុណភាពខ្ពស់ ​និងមានអនាម័យ មុខនាំចូលទៅទីផ្សារខ្លួន។ ​ លោក អុឹម​ ស៊ីថុល ​ រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម និងលោក អាលី អាកបារ ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ​ ប្រទេសវៀតណាម បានជួបជជែកគ្នានៅទីស្តីការក្រសួងកសិកម្មកម្ពុជា…

Vuthy Yous

រុមហ៊ុន​ មួយ របស់ថៃនឹងទទួលទិញដំឡូង​មី​ ៣០ ម៉ឺនតោន និងពោតក្រហម ១០ ម៉ឺនតោន​ក្នុងមួយឆ្នាំពីកម្ពុជា

រាជធានីភ្នំពេញ​៖​ ក្រុមហ៊ុន​ Koson Group របស់ថៃនឹងទទួលទិញដំឡូង​មី​ ៣០ ម៉ឺនតោន និងពោតក្រហម ១០ ម៉ឺនតោនពីកម្ពុជា​ក្នុងមួយឆ្នាំ ដែលនឹងចូលរួមចំណែកដល់ការពង្រឹងនូវលំនឹងទីផ្សារនៃផលិតផលកសិម្មមួយនេះនារដូវប្រមូលផលម្តងៗ។ ការសន្យានេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើការទិញ-លក់ផលិតផលដំឡូង​មី និង​ពោត​ក្រហម រវាងក្រុមហ៊ុន Koson Group និង សហព័ន្ធដំឡូងមីកម្ពុជាក្នុងដំណើរ​​បេសកម្មរបស់ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានដឹក​នាំប្រតិភូ សហព័ន្ធដំឡូងមីកម្ពុជា ​ចូលរួមក្នុងជំនួបជាមួយ​សភា​ឧស្សាកម្មថៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។…

admin

ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ នៅហាងយីហោ ត្នោត ផ្អែម

រាជធានីភ្នំពេញ៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មេីសការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធមូលដ្ឋាននៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យចុះឆ្មក់បង្រ្កាបឃាត់ខ្លួន នារីៗជាច្រើននាក់ដែលបម្រើការងារក្នុងភោជនីយដ្ឋានយីហោ ត្នោតផ្អែម ពាក់ព័ន្ធបង្កប់បម្រើសេវាកម្មផ្លូវភេទ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងអមផ្លូវរថភ្លើង ចំណុចភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ យោងតាមមន្រ្តីនគរបាលជំនាញបានឲ្យដឹងថា ការចុះបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ទីតាំងភោជនីដ្ឋានយីហោ ត្នោតផ្អែម ខាងលើសង្ស័យមានលួចបង្កប់សេវ៉ាបម្រើផ្លូវភេទ ទើបសមត្ថកិច្ចដាក់កម្លាំងជំនាញសហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវរហូតឈានដល់ការឆ្មក់ចុះបង្រ្កាបជាក់ស្តែងតែម្តង និងបានឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ព្រមទាំងដកហូតសម្ភារៈផ្សេងៗមួយចំនួន ចំណែកអ្នកដែលមិនមានការពាក់ព័ន្ធ…

Vuthy Yous

យន្តហោះធុនតូច​មួយគ្រឿង ធ្លាក់ចូលសមុទ្រ​ Hau Hin ប្រទេសថៃ,​ ស្លាប់​មនុស្ស​ ៥នាក់​ និងបាត់ខ្លួនម្នាក់

(បាងកក)៖​ យន្តហោះប៉ូលិសខ្នាតតូចមួយគ្រឿង​ បានធ្លាក់ចូលទៅក្នុងសមុទ្រក្បែរអាកាសយានដ្ឋាន Hua Hin កាលពីព្រឹកថ្ងៃសុក្រ​ ទី២៥​ ខែមេសា​នេះ បណ្តាលឱ្យមនុស្ស​ ៦នាក់ស្លាប់ ក្នុងនោះមានពីឡុត​ ៣នាក់ ខណៈដែលម្នាក់ទៀតកំពុងបាត់ខ្លួន។​ នេះបេីយោងតាមការចេញផ្សាយដោយការសែត Bangkok Post។ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ១៩១​ បានរាយការណ៍ពីគ្រោះថ្នាក់នេះ​នៅម៉ោង​ ៨ព្រឹក ដោយបញ្ជាក់ថា យន្តហោះបានធ្លាក់ក្នុងឈូងសមុទ្រថៃ នៃសណ្ឋាគារ Baby Grande Hua Hin ក្នុងស្រុក Cha-am ខេត្ត…

admin

កីឡាករបាល់ទាត់ ទេស សម្បត្តិ និងតារារ៉េប Ruthko បាត់.បង់ជី.វិតនៅអាយុស្របាលគ្នា និងដោយសារគ្រោះ.ថ្នាក់បើកបរពេលយប់ដូចគ្នា

រាជធានីភ្នំពេញ៖ យុវជនខ្មែរពីររូប ដោយម្នាក់ជាតារារ៉េប និងម្នាក់ទៀតជាកីឡាបាល់ទាត់ បានលាចាកលោកទាំងវ័យក្មេង ដោយសារគ្រោះថ្នាក់ក្នុងការបើកបរ ក្នុងអំឡុងដើមឆ្នាំ២០២៥នេះ។ ក្រោយការបាត់បង់ជីវិតកីឡាករបាល់ទាត់ ទេស សម្បត្តិ រូបភាពតារាចម្រៀងរ៉េប Ruthko ដែលបាត់បង់ជីវិតច្រើនខែមកហើយនោះ ក៏បានផុសឡើងសាជាថ្មីលើបណ្តាញសង្គម។ រូបភាពតារារ៉េប Ruthkoត្រូវបានគេយកមកកាត់ដាក់បញ្ចូលគ្នាជាមួយរូបកីឡាករ ទេស សម្បត្តិ ដោប្រើពណ៌ស-ខ្មៅតំណាងឱ្យការកាន់ទុក្ខ។ មិនតែប៉ុណ្ណោះ រូបភាពអ្នកទាំងពីរត្រូវបានគេចែករំលែកជាមួយខ្លឹមសារចូលរួមរំលែកទុក្ខដល់គ្រួសារ ព្រមទាំងសម្ដែងការសោកស្តាយ ចំពោះការបាត់បង់អ្នកទាំងពីរ។ អ្នកប្រើប្រាស់បណ្តាញសង្គម បានសរសេរសំដៅលើលោក ទេស សម្បត្តិ និងលោក Ruthko ដូច្នេះថា៖«សុទ្ធតែជាយុវជនពេញសមត្ថភាព និងជាមនុស្សល្អ»។ កីឡាករ ទេស សម្បត្តិ និងតារារ៉េប Ruthko បាត់បង់ជីវិតនៅអាយុ២៥ឆ្នាំស្របាលគ្នា និងក្នុងគ្រោះថ្នាក់តាមដងផ្លូវដូចគ្នា។ បើតាមសមត្ថកិច្ច លោក…

Vuthy Yous