នាយករដ្ឋមន្ត្រីកម្ពុជា និងថៃឯកភាពជំរុញសន្តិសុខនិងដោះស្រាយបញ្ហានានានៅតាមតំបន់ព្រំដែន
រាជធានីភ្នំពេញ៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីថៃ មកកាន់កម្ពុជា ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា-ថៃ បានឯកភាពគ្នានៅក្នុងការផ្ដល់កិច្ចសហការបន្ថែមដែលមានស្រាប់រួមមាន ការចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការឆបោកតាមបច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ…
កីឡាករបាល់ទាត់ ទេស សម្បត្តិ និងតារារ៉េប Ruthko បាត់.បង់ជី.វិតនៅអាយុស្របាលគ្នា និងដោយសារគ្រោះ.ថ្នាក់បើកបរពេលយប់ដូចគ្នា
រាជធានីភ្នំពេញ៖ យុវជនខ្មែរពីររូប ដោយម្នាក់ជាតារារ៉េប និងម្នាក់ទៀតជាកីឡាបាល់ទាត់ បានលាចាកលោកទាំងវ័យក្មេង ដោយសារគ្រោះថ្នាក់ក្នុងការបើកបរ ក្នុងអំឡុងដើមឆ្នាំ២០២៥នេះ។ ក្រោយការបាត់បង់ជីវិតកីឡាករបាល់ទាត់ ទេស សម្បត្តិ រូបភាពតារាចម្រៀងរ៉េប Ruthko ដែលបាត់បង់ជីវិតច្រើនខែមកហើយនោះ ក៏បានផុសឡើងសាជាថ្មីលើបណ្តាញសង្គម។ រូបភាពតារារ៉េប Ruthkoត្រូវបានគេយកមកកាត់ដាក់បញ្ចូលគ្នាជាមួយរូបកីឡាករ ទេស សម្បត្តិ…
ការយកពន្ធដល់ទៅជាង៣៥០០ភាគរយ មានន័យស្មើនឹងឱ្យកម្ពុជា ឈប់នាំបន្ទះសូឡាទៅអាម៉េរិក
រាជធានីភ្នំពេញ៖ ចរចាគ្នារឿងពន្ធមិនទាន់ទទួលបានផ្លែផ្កាផង ស្រាប់តែសហរដ្ឋអាម៉េរិក បានប្រកាសម្ដងទៀតដោយដំឡើងកម្រិតពន្ធលើបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ ឬបន្ទះសូឡាពីកម្ពុជាដល់ទៅជាង៣៥០០ភាគរយ។ ពន្ធដ៏ខ្ពស់កប់ពពកនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច ចាត់ទុកថា មានន័យស្មើនឹងការបំបិទមិនឱ្យមានការនាំចូលបន្ទះសូឡាពីកម្ពុជាទៅអាម៉េរិកតែម្ដង។ រោងចក្រផលិតបន្ទះសូឡានៅកម្ពុជា ភាគច្រើនមានថៅកែជាជនជាតិចិន។ លោកបណ្ឌិត ហុង…
សម្តេចមហាបវរធិបតី ចូលរួមរំលែកទុក្ខ និងចូលបច្ច័យចំនួន១ម៉ឺនដុល្លារដល់គ្រួសារសពលោក ផល្លា រតនា ដែលបានទទួលមរណភាពដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ
ប្រទេសថៃ៖ នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ…
ឃាត់ខ្លួនជនសង័្សយចំនួន 02នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តបាត់ដំបង៖ នៅថ្ងៃទី12 ខែមេសា ឆ្នាំ2025 វេលាម៉ោ17 :15នាទី ដោយទទួលបានការណែនាំ របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកអនុសេនីយ៍ឯក…
តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត បានធ្លាក់ចុះ ១៥០រៀលព្រមគ្នាស្របពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
រាជធានីភ្នំពេញ៖ ក្តីបារម្ភពីភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចសកល បានធ្វើឱ្យតម្លៃប្រេងនៅទីផ្សារអន្តរជាតិ រួមទាំងប្រទេសកម្ពុជា បន្តធ្លាក់ចុះ គួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលជាង ១ សប្តាហ៍កន្លងមកនេះ។ សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងថ្ងៃទី១១ ខែមេសា នេះបានឱ្យដឹងថា…
កម្ពុជារកចំណូលបានជាង១៦០លានដុល្លារ ពីការលក់អង្ករ ត្រឹមតែរយះពេល៣ខែដំបូងដើមឆ្នាំ២០២៥នេះ
រាជធានីភ្នំពេញ៖ រយៈពេល៣ខែដំបូង គឺពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករទៅបណ្តាប្រទេសនានាលើពិភពលោក សរុបជាង២១ម៉ឺនតោន កើនឡើងជាង៤ម៉ឺនតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជាចេញផ្សាយកាលពីថ្ងៃទី១១មេសា ឆ្នាំ២០២៥។ របាយការណ៍របស់សហព័ន្ធស្រូវអង្ករដដែល បានឱ្យដឹងថា អង្ករដែលបាននាំចេញជាង២១តោននេះ…
ស្ពានខ្ពស់ជាងគេនៅកម្ពុជា លើផ្លូវជាតិលេខ១០ នឹងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នមួយសប្តាហ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ បន្ទាប់ពីការចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពាននាព្រឹកនេះ
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជា…



