ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ នៅហាងយីហោ ត្នោត ផ្អែម

Vuthy Yous
0 Min Read

រាជធានីភ្នំពេញ៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មេីសការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធមូលដ្ឋាននៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យចុះឆ្មក់បង្រ្កាបឃាត់ខ្លួន នារីៗជាច្រើននាក់ដែលបម្រើការងារក្នុងភោជនីយដ្ឋានយីហោ ត្នោតផ្អែម ពាក់ព័ន្ធបង្កប់បម្រើសេវាកម្មផ្លូវភេទ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងអមផ្លូវរថភ្លើង ចំណុចភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

យោងតាមមន្រ្តីនគរបាលជំនាញបានឲ្យដឹងថា ការចុះបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ទីតាំងភោជនីដ្ឋានយីហោ ត្នោតផ្អែម ខាងលើសង្ស័យមានលួចបង្កប់សេវ៉ាបម្រើផ្លូវភេទ ទើបសមត្ថកិច្ចដាក់កម្លាំងជំនាញសហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវរហូតឈានដល់ការឆ្មក់ចុះបង្រ្កាបជាក់ស្តែងតែម្តង និងបានឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ព្រមទាំងដកហូតសម្ភារៈផ្សេងៗមួយចំនួន ចំណែកអ្នកដែលមិនមានការពាក់ព័ន្ធ ត្រូវបានឲ្យចេញត្រឡប់ទៅវិញធម្មតា។

ក្រោយពីធ្វេីការឃាត់ខ្លួនរួចសមត្ថកិច្ចក៏បាននាំខ្លួនបុរស​ និងនារីជាច្រើននាក់ រួមមានសម្ភារៈមួយចំនួនដឹកតាមរថយន្តយកទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសួរនាំបន្ត និងចាត់ការតាមនីតិវិធីច្បាប់៕

Share This Article